CamNews

តារា 

នាង Bow Malylada បានចុះកុងត្រាជាផ្លូវការ ជាមួយស្ថានីយ៍ទូរទស្សន៍ Thai TV3

យោងតាមព័ត៌មាន Daradaliy បានឱ្យដឹងថា នាង Bow Malylada បានចុះកុងត្រាជាមួយស្ថានីយ៍ទូរទស្សន៍ Thai TV3 ។

នាង Bow Malylada ដែលជាអតីតតារាស្រីប្រចាំស្ថានីទូរទស្សន៍​ Thai Channel 7 បានក្លាយជាតារាស្រីប្រចាំស្ថានីយ៍ទូរទស្សន៍ Thai TV3 ជាផ្លូវការ។ នាងរំពឹងថា នឹងបានដើរជាតួរឯក ក្នុងខ្សែភាពយន្ដភាគរបស់ស្ថានីយ៍ទូរទស្សន៍ Thai TV3 ក្នុងពេលឆាប់ៗនេះ។



Bow Malylada សម្រេចចិត្តចេញពីស្ថានីទូរទស្សន៍​ Thai Channel 7 ក្រោយពីនាងចប់កុងត្រា នៅចុងខែឧសភា ឆ្នាំ២០២០។  នាងសម្ដែងជាតួស្រីដំបូង នៅក្នុងខ្សែភាពយន្តភាគថៃ នៅឆ្នាំ ២០១៤ ក្នុងរឿង “Yai Kanlaya ដែលសម្ដែងរួមជាមួយនឹងលោក​ Mike Pattaradet ។



ប្រជាប្រិយភាពរបស់នាងចាប់ផ្ដើមល្បីរន្ទឺ ក្រោយពីសម្ដែងជាតួស្រី ក្នុងខ្សែភាពយន្ដភាគរឿង “Hong Nuer Mungkorn” ។ តាមរយៈខ្សែភាពយន្ដភាគនេះ នាងទទួលបានតំណែង “ជាតួឯកស្រីកំពួល ដែលមានទេពកោសល្យសម្ដែងអស្ចារ្យ” នៅក្នុងកម្មវិធីផ្ដល់ពានរង្វាន់ទូរទស្សន៍ប្រចាំអាស៊ីលើកទី ២៣ ៕



ប្រែសម្រួល៖ រិន សារ៉ាត

ប្រភព៖ Thaiupdate