CamNews

ព័ត៌មានជាតិ 

ក្រសួងអប់រំបង្ហាញកាលបរិច្ឆេទ រៀបចំ​ការប្រឡង​សិស្សពូកែ​ប្រចាំ​រាជធានី-ខេត្ត និងទូទាំងប្រទេស​ឆ្នាំ២០១៧

(ភ្នំពេញ)៖ ក្រសួងអប់រំ​ យុវជន និងកីឡា នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៦នេះ បានបង្ហាញពីកាលបរិច្ឆេទ នៃការរៀបចំការប្រឡងសិស្សពូកែ ប្រចាំរាជធានី-ខេត្ត និងទូទាំងប្រទេសឆ្នាំ២០១៧។

យោងតាមសេចក្ដីណែនាំ របស់ក្រសួងបានឲ្យដឹងថា ការប្រឡងជ្រើសរើសសិស្សពូកែ ប្រចាំរាជធានី-ខេត្ត ផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា ថ្នាក់ទី៩និងទី១២ ត្រូវធ្វើឡើងក្នុង ខែមីនា ឆ្នាំ២០១៧ ហើយសម្រាប់ការប្រឡងជ្រើសរើស សិស្សពូកែ​ទូទាំងប្រទេស ផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា ថ្នាក់ទី៩ និងទី១២ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧៕

សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្ដីណែនាំ របស់ក្រសួងអប់រំ យុវជន និងកីឡា ទាំងស្រុង៖ ​


ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី


Tags: local news social news