CamNews

តារា 

មិត្តស្រីរបស់កូនប្រុសកីឡាករមហាសដ្ឋីអង់គ្លេស Backham

កាលពីថ្ងៃទី 29/05 កន្លងទៅថ្មីៗនេះ កូនប្រុសរបស់កីឡាករដ៏ល្បីរបស់អង់គ្លេស Backham
ឈ្មោះ Brooklyn អាយុ 12 ឆ្នាំបានធ្វើអោយមានការភ្ញាក់ផ្អើលមួយ បន្ទាប់ពីរូបគេធ្វើដំនើរ
ចាកចេញពី Boa Steakhouse, West Hollywood ដោយមានកាន់ដៃមិត្តស្រីម្នាក់មានអាយុ
ស្រករគ្នា មិនតែប៉ុណ្ណោះ នារីរូបនោះបានធ្វើដំនើរទៅជាមួយ Brooklyn ដើម្បីចូលរួមអបអរ
សាទរការប្រកួតបាល់ទាត់របស់ Backham នៅក្នុងការប្រកួតជាមួយក្រុម D.C. United កាល
ពីថ្ងៃទី 3/06 កន្លងទៅនេះទៀតផង ជាហេតុធ្វើអោយមជ្ឈដ្ឋានទូទៅយល់ថានារីរូបនោះ
ប្រាកដជាមិត្តស្រីរបស់ Brooklyn ។

Brooklyn និងមិត្តស្រីរបស់គេបានបង្ហាញមុខនៅឯទីលានបាល់ទាត់ Home Depot ដើម្បី
ចូលរួមអបអរសាទរលើកទឹកចិត្តឪពុករបស់ខ្លួនគឺ Backham កាលពីថ្ងៃទី 03/06 ។

Brooklyn និងមិត្តស្រីពេលចេញពី Boa Steakhouse


រាល់ពេលដែលឪពុកចូលប្រកួតនៅទីលាន Home Depot របស់ LA Galaxy កូនទាំងបីរបស់
Backham តែងតែបានបង្ហាញមុខនៅទីនោះ ។

ប្រពន្ធជាទីស្រលាញ់ក៏មានវត្តមានក្នុងការអបអរសាទរនៅ Home Depot ដែរ ។

កូនប្រុសទីពីររបស់ កីឡាករ Backham ឈ្មោះ Romeo

កូនប្រុសទីបី ឈ្មោះ Cruz


កីឡាករខ្សែរបំរើ Sneijder និងប្រពន្ធ Yolanthe ក៏បានចូលរួមអបអរសាទរលើកទឹកចិត្ត
ដល់ Backham ផងដែរ ។


កីឡាករវ័យ 36ឆ្នាំ Backham នៅក្នុងការប្រកួតជាមួយក្រុម D.C United ៕
រដ្ឋា (ពី NS)

Tags: