តារាចំរៀង Hip Hop & Rapper � Eminem� បាននឹងកំពុងប្តឹងក្រុមហ៊ុនរថយន្ត Audi ពីបទ យកបទភ្លេងរបស់ លោកមកបញ្ចូលក្នុង ស្ពតពាណិជ្ជកម្មរថយន្តសេរីថ្មីរបស់ខ្លួន Audi A6
ឆ្នាំ2012 ដោយគ្មានការអនុញ្ញាត។
អ្នកនាំពាក្យរបស់ ក្រុមហ៊ុន Audi បានប្រាប់ទៅកាន់គេហទំព័រ Yahoo ថា បទភ្លេង និងវីឌីអូ ដែលបង្ហាញពី រថយន្តម៉ូដែលថ្មីនេះ គឺមិនមែនជា ការផ្សាយពាណិជ្ជកម្មឡើយ ហើយក៏មិន ពាក់ព័ន្ធទៅនឹងក្រុមហ៊ុន Audi America ដែរ។
បទភ្លេងដែរបញ្ចូលទៅក្នុងវីឌីអូ នោះគឺជាបទភ្លេងមួយដែលបានជាប់ពាន់រង្វាន់ Academy Award ដែលមានចំណង់ជើងថា "Lose Yourself" ហើយមិនតែប៉ុណ្ណោះទេបទភ្លេងនេះ នឹងរូបតារា ចំរៀង�Eminem� ផ្ទាល់ក៏ត្រូវបាន ថតស្ពតពាណិជ្ជកម្ម អោយក្រុមហ៊ុនរថយន្ត Chrysler 200។ ការដែលធ្វើបែបនេះគឺវាហាក់ដូច ការប្រៀបធៀបរវាង រថយន្ត Chrysler 200 និង Audi A6 ។