CamNews

ព័ត៌មានជាតិ 

ឆេះកន្លែងការដ្ឋាន​ ស្ពានអាកាសស្ទឹង មានជ័យ ប៉ុន្ដែជួយពន្លត់ទាន់

ភ្នំពេញ ៖ អគ្គិភ័យមួយ ដង្ហើមចង្រិតបាន ឆាបឆេះនៅការ ដ្ឋានធ្វើស្ពាន អាកាសស្ទឹង មានជ័យ
នៅវេលាម៉ោង ប្រមាណ២និង១០ នាទីរសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៣នេះ ប៉ុន្ដែជួយពន្លត់
ទាន់ពេលវេលា ពីសំណាក់ ក្រុមកម្មករធ្វើស្ពាននិងការជួយបាញ់ពន្លត់ បន្ថែមរបស់កម្លាំងពន្លត់
អគ្គិភ័យរាជធានីភ្នំ ពេញ ។

ប្រធានការិយាល័យពន្លត់អគ្គិភ័យ លោក នេត វន្ថា បានឱ្យដឹងថា បន្ទាប់ពីមាន ករណីនេះ លោក
បានបញ្ជូនរថយន្ដទៅជួយបាញ់ពន្លត់ភ្លាមៗ ។

សេចក្ដីរាយការណ៍ពីកន្លែងកើតហេតុបានឱ្យដឹងថា គ្រោះអគ្គិភ័យខាងលើូនេះកើត ឡើងនៅការ
ដ្ឋានធ្វើស្ពានអាកាសស្ទឹងមានជ័យ ដែលបណ្ដាលមកពីការឆ្លងចរន្ដភ្លើង ហើយឆាបឆេះកន្លែងផ្សារ
ដែកនិងកំទេចកំទីក្រណាត់ ។

ភ្លាមៗនោះក្រុមកម្មករបានបាញ់បំពង់ពន្លត់អគ្គិភ័យអស់ចំនួន៤-៥បំពង់ រួចហើយទើប រថយន្ដពន្លត់
អគ្គិភ័យ របស់ស្នងការដ្ឋានបញ្ជូនទៅ៣គ្រឿងភ្លាមៗ ហើយបានបាញ់អស់មួយគ្រឿង បណ្ដាលឱ្យ
រលត់ទាំងស្រុងតែម្ដង ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ