CamNews

ព័ត៌មានជាតិ 

ក្មេងស្ទាវ ជិះរថយន្តទំនើប យកសាំងដុត សម្លាប់ខ្លួនឯង បង្កអោយភ្ញាក់ផ្អើល

បន្ទាយមានជ័យ៖  ក្មេងស្ទាវ២នាក់ ជិះរថយន្តទំនើប ឈប់នៅកន្លែងស្ថានីយ៍ប្រេង អស់រយៈពេល ប្រមាណជា២០នាទី ទើបបើកទ្វារថាទិញសាំង១លីត្រ ភ្លាមនោះ យកសាំង ចូលរថយន្ត ក៏ចាក់សាំងដុតខ្លួនឯង ក្នុងរថយន្ត ឆាបឆេះតែម្តង ។ ហេតុការនោះបានកើតឡើង នៅស្ថានីយប្រេង ប៉ោ វណ្ណៈ នៅវេលាម៉ោង ៣ រសៀលថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០១៥ លើផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិ-សង្កាត់ ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

សមត្ថកិច្ចបានប្រាប់ថា ហេតុការណ៍គ្រោះថ្នាក់អគ្គិភ័យ ឆេះរថយន្តដែលបណ្ដាលមកពី ក្មេងស្ទាវ ២នាក់ ឈ្លោះប្រកែកគ្នា រហូតឈានដល់ថ្នាក់ទិញសាំង ប៉ងដុតសម្លាប់គ្នា ក្នុងរថយន្តស៊េរីទំនើប ម៉ាក Chrysler 300 ពាក់ស្លាកលេខភ្នំពេញ 2Q-1112 ហើយបណ្ដាលឲ្យ រថយន្តខូចខាតផ្នែក ខាងក្នុងអស់មួយ ចំនួនធំនោះ ខណៈពេលនោះជនទាំងពីរ រលាកភ្លើងពេញខ្លួន ហើយប្រតាយ ប្រតប់ រហូតយកទុយសាំង នៅនឹងបារ៉ែន ដើម្បីបាញ់សាំងដុតបន្ថែងទៅលើខ្លួនឯង និងរថយន្ត ទំនើប តែសំណាងល្អម្ចាស់ស្ថានីយប្រេងឥន្ទះ បិទប្រព័ន្ធទាន់ពេលវេលា។

សមត្ថកិច្ចបានបញ្ជាក់ថា មុនពេលកើតហេតុ គេឃើញក្មេងស្ទាវទាំងពីរជិះរថយន្តទំនើបម៉ាក់ Chrysler 300 មកឈប់ទិញសាំង១លីត្រ ច្រកចូលដប នៅស្ថានីយប្រេង កន្លែងកើតហេតុ ដោយអ្នកបើកទ្បានទំនើបនេះ ឈ្មោះ ទ្បុង ចាន់ថន ពេលទិញបានសាំង ពីអ្នកលក់ហើយ ក៏ចាក់សាំងចូលក្នុងរថយន្ត ដុតបណ្តាលឲ្យឆេះពេញខ្លួនទាំងពីរនាក់ រួចក៏បើកទ្វារ រថយន្តចេញមកក្រៅ និងបានប្រតាយប្រតប់គ្នា បន្ថែមទៀត ហើយបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកអ្នកដំណើរ មកជួយឃាត់និងបាញ់ពន្លត់ទាំងរថយន្ត និងក្មេងទំនើងទាំងនោះផងដែរ ហើយបានជួយសង្គ្រោះ បញ្ជូនទៅកាន់មន្ទីរពេទ្យនៅទីរួមខេត្តបន្ទាយមានជ័យផងដែរ។

សមត្ថកិច្ចបន្ថែមថា ជនបង្កទី១ឈ្មោះ ឡុង ចាន់ថន ភេទប្រុស អាយុ២៦ឆ្នាំ ជាមន្ត្រីយោធា រស់នៅភូមិក្បាលស្ពាន១ សង្កាត់-ក្រុងប៉ោយប៉ែត និងម្នាក់ទៀតឈ្មោះ ស្រៀង ឌី ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅក្នុងសង្កាត់-ក្រុងប៉ោយប៉ែត៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia banteay Meanchey