CamNews

ព័ត៌មានជាតិ 

ឪចុង រំលោភកូនស្រី ជិត១០ ឆ្នាំ ទើបបែកការណ៍ នាងប្តឹងសមត្ថកិច្ច ឲ្យចាប់ខ្លួន

បាត់ដំបងៈ ឪចុងលួងលោម កូនស្រីដើមឯង តាំងពីអាយុ ៨ ឆ្នាំ រំលោភមិនទាន់ បានសម្រេច លុះ
ដល់អាយុ ១០ ឆ្នាំ ចាប់ផ្តើមរំលោភនាងបានសម្រេច រហូតដល់ឆ្នាំ ២០១៣នេះ ពេលនាងទ្រាំលែង
បាន ទើបប្តឹងសមត្ថកិច្ច ឲ្យ ចាប់ខ្លួន ថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០១៣ នាំយកមកសួរនាំ រួចកសាង
សំណុំរឿង បញ្ជូនមកស្នងការខេត្ត ដើម្បី បញ្ជូនបន្ត ទៅតុលាការខេត្ត ព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ
២០១៣ ដើម្បីចាត់ការតាមច្បាប់ ។

តាមរបាយការណ៍ របស់អធិការនគរបាល ស្រុកបាណន់ បានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ច
ចាប់ខ្លួនមាន ឈ្មោះ ស៊ត ស ភេទប្រុស អាយុ ៥៣ ឆ្នាំ (ជាឪពុកចុង)មុខរបរ ធ្វើស្រែ មានទីលំនៅ
ភូមិកំពង់គល់ ឃុំចែងមានជ័យ ស្រុកបាណន់ ។ ចំណែកនារីរងគ្រោះ មានអាយុ ១៨ ឆ្នាំ រស់នៅផ្ទះ
ជាមួយគ្នាខាងលើ ។

តាមចម្លើយ ជនរងគ្រោះ នៅក្នុងរបាយការណ៍ សមត្ថកិច្ចបានឲ្យដឹងថា កាលពីនាងនៅមានអាយុ
៨ឆ្នាំ ខណៈ ដែលម្តាយនាងមិននៅផ្ទះ ឪពុកចុងនាង តែងតែមកស្ទាបអង្អែលឱបថើប តែមិនទាន់
បានរំលោភទេ លុះដល់នាង បានអាយុ ១០ ឆ្នាំ ទើបគាត់ចាប់រំលោភនាង ជាញឹកញាប់ ពេលខ្លះ
នៅក្នុងផ្ទះ ពេលខ្លះនៅក្រៅផ្ទះ ពេលគាត់ រំលោភម្តងៗ គាត់បានបញ្ចេញទឹកកាម របស់គាត់ ចេញ
មកក្រៅដាក់លើខ្លួននាងគ្រប់ពេល ហើយបានគម្រាម នាងមិនឲ្យប្រាប់ម្តាយ និងបងប្អូនឬអ្នកដទៃ
ឡើយ បើពុំដូច្នេះទេ គាត់នឹងសម្លាប់ចោល ។ លុះដល់ឆ្នាំ២០១៣ ទើបគាត់ឈប់រំលោភនាង ចុង
ក្រោយនេះប្រហែល ២ ខែចុងក្រោយ ហើយនាងក៏បានប្រាប់បងប្រុសនាង និង ដំណឹងនេះ ក៏បាន
ដឹងដល់ម្តាយមីង និងសាច់ញាតិ ស្រាប់តែបែកធ្លាយរឿងនេះតែម្តង។ ក្រោយមកនាងក៏បានសំរេច
ចិត្តដាក់ពាក្យបណ្តឹង ទៅសមត្ថកិច្ចនគរបាលប៉ុស្តិ៍ឃុំចែងមានជ័យនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៣
តែម្តង។

ក្រោយពីសមត្ថកិច្ច បានទទួលពាក្យបណ្តឹងហើយ អធិការស្រុកបាណន់ បានបញ្ជាឲ្យមន្រ្តីជំនាញ
ចុះធ្វើការឃាត់ ខ្លួនជនសង្ស័យ នៅថ្ងៃទី២៨ ខែមិថុនា នេះ នាំយកមកសួរនាំ រួចកសាងសំណុំរឿង
បញ្ជូនខ្លួនជនសង្ស័យទៅស្នង ការនគរបាលខេត្ត ដើម្បីចាត់ការបន្ត។ ជនសង្ស័យបានឆ្លើយសារ
ភាពថា ខ្លួនពិតជាបានប្រព្រឹត្ត ចាប់រំលោភកូន ស្រីដើមខ្លួនឯង ជិត១០ឆ្នាំពិតប្រាកដមែន។

ក្រោយពីសមត្ថកិច្ច នគរបាលស្រុកបាណន់ បានបញ្ជូនខ្លួនជនសង្ស័យ មកស្នងការខេត្តហើយ ការិ
យាល័យព្រហ្ម ទណ្ឌកម្រិតធ្ងន់ លោក សេង លុច បានបញ្ជាក់ថា យោងតាមពាក្យបណ្តឹងរបស់ជន
រងគ្រោះ និងចម្លើយសារភាព របស់ជនសង្ស័យ ស្នងការនគរបាលខេត្ត លោក ស ថេត បានបញ្ជា
ឲ្យការិយាល័យេជំនាញ រៀបចំសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យ ទៅតុលាការខេត្ត នៅព្រឹកថ្ងៃទី២៩
ខែមិថុនានេះ ដើម្បីចាត់ការបន្តតាមច្បាប់ ៕

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ