ភ្នំពេញ៖ អគ្គិសនីកម្ពុជា បានធ្វើការប្រកាសទៅដល់សាធារណជន ឲ្យបានជ្រាបថា នៅតាម បណ្តាខណ្ឌមួយចំនួន ក្នុងរាជធានីភ្នំពេញ នឹងមានការដាច់ភ្លើងរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី៥-៨ ខែកុម្ភៈ ឆ្នាំ២០១៥។
យោងតាមសេចក្តីជូនដំណឹង របស់អគ្គិសនីកម្ពុជា ដែលចុះហត្ថលេខាដោយលោក កែវ រតនៈ អគ្គនាយកដ្ឋានអគ្គិសនីកម្ពុជា កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៥ ដែលមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ទទួលបាននៅថ្ងៃព្រហស្បិ៍ ទី៥ ខែកុម្ភៈនេះ បានឲ្យដឹងថា អគ្គិសនីកម្ពុជា នឹងធ្វើការជួសជុល ផ្លាស់ប្តូរ ដំឡើងបរិក្ខារ និងរុះរើគន្លងខ្សែបណ្តាញ បង្កលក្ខណៈដល់ការដ្ឋានពង្រឹងផ្លូវ ដូច្នេះអគ្គិសនីកម្ពុជា នឹងត្រូវផ្អាកផ្គត់ផ្គង់ភ្លើង ក្នុងខណ្ឌមួយចំនួនក្នុងរាជធានីភ្នំពេញ។
សេចក្តីជូនដំណឹង បានបន្តថា នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៥នេះ ចាប់ពីម៉ោង ៩ព្រឹក ដល់ម៉ោង ៥ល្ងាច មានការដាច់ភ្លើង នៅតំបន់តភ្លើងលេខ P064, P963 ភូមិថ្មគោល ភូមិត្រពាំងក្រឡឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ, តំបន់លេខ P616, P242, P1002 ស្ថិតក្នុងភូមិច្រេស សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ, តំបន់ភ្លើងមួយចំនួន ដែលឋិតនៅតាមបណ្តាយផ្លូវលេខ ៩២ ក្នុងសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ និងតំបន់ភ្លើងលេខ ប.ត ៥៥៨ ក្នុងសង្កាត់ឃ្មួញ ខណ្ឌឫស្សីកែវ។
នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៥ ចាប់ពីម៉ោង ៩ព្រឹក ដល់ម៉ោង ៥ល្ងាច ដាច់ភ្លើងនៅតំបន់ភ្លើងលេខ P431 ស្ថិតនៅក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅ ពោធិ៍សែនជ័យ, តំបន់ភ្លើងលេខ ប.ត ៣៥៩ ស្ថិតនៅតាមបណ្តាយផ្លូវត្រសក់ផ្អែម សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ, តំបន់ភ្លើងលេខ P2987, P298A, P1024 ស្ថិតក្នុងភូមិព្រែកប្រា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។
ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៥ ចាប់ពីម៉ោង ៩ព្រឹក ដល់ម៉ោង ៤ល្ងាច ដាច់ភ្លើង នៅតំបន់ភ្លើងលេខ P431 ស្ថិតនៅក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅ ពោធិ៍សែនជ័យ, តំបន់ភ្លើងមួយចំនួន ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៣ ក្នុងភូមិជ្រៃកោង ភូមិសណ្តែក សង្កាត់ចោមចៅ ពោធិ៍សែនជ័យ, តំបន់ភ្លើងមួយចំនួន ស្ថិតនៅតាមបណ្តោយផ្លូវជាតិ ៦A ក្នុងសង្កាត់ជ្រោយចង្វាខណ្ឌជ្រោយចង្វា, តំបន់ភ្លើងលេខ P1344, PT748, PT990, P782 ស្ថិតនៅភូមិបឹងឈូក ភូមិតែង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។
ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៥ ចាប់ពីម៉ោង ៩ព្រឹក ដល់ម៉ោង ៥ល្ងាច ដាច់ភ្លើងនៅក្នុងតំបន់ភ្លើងមួយចំនួន នៅក្នុងភូមិទឹកថ្លា ភូមិផ្សារដីហុយ សង្កាត់ភ្នំពេញថ្មី ខណ្ឌ សែនសុខ, តំបន់ភ្លើងលេខ ប.ត៩៣៩ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ១ សង្កាត់និរោធ ខណ្ឌច្បារអំពៅ និងតំបន់ភ្លើងមួយចំនួនទៀតក្នុងតំបន់ត្រពាំងថ្លឹង ភូមិលូប្រាំ ភូមិទ្រា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល