CamNews

តារា 

Diaz: "Sex ជាប្រភេទកីឡាដែលខ្ញុំចូលចិត្តបំផុត"

Diaz គឺជាស្រីស្អាត Charlies មានឈ្មោះល្បីថាជាតារាភាពយន្តគ្រាន់តែចូលចិត្ត ស្នេហា
តែមិនចង់រៀបការឡើយ ។ ដែលនៅក្នុងបទសម្ភាសន៍ពេលថ្មីៗស្រីស្អាតរូបនេះ បាន
អោយដឹងថា ជានិច្ចជាកាលគាត់ចូលចិត្តរឿង "លើគ្រែ"ជាទីបំផុត ។

Cameron Diaz​ បានអោយដឹងផងដែរថា " Sex គឺជាពាក្យដែលទាក់ទាញអារម្មណ៍បំផុត
ក្នុងភាសាអង់គ្លេស ហើយមានតែពាក្យនេះទេដែលអាចធ្វើអោយនាងមានអារម្មណ៍កំរើក
បាន ។ Sex គឺជាប្រភេទកីឡាម្យ៉ាងដែលនាងមានចំណង់ចំណូលចិត្តជាខ្លាំង ធ្វើយ៉ាងណា
តាមវិធីសាស្រ្តណាដែលប្រសើរបំផុត ដើម្បីអោយអារម្មណ៍ទទួលបាននូវក្តីស្រលាញ់ នាង
តែងតែទទួលអារម្មណ៍បែបនេះ "។

Cameron Diaz ទើបតែបានបង្ហាញឈុតដ៏ស្រើបស្រាលបំផុតតាមរយៈខ្សែរភាពយន្តបែប
មនោសញ្ចេតនា មានចំណងជើងថា" Bad Teacher" ហើយមិនត្រឹមតែបង្ហាញឈុតដ៏គួរ
អោយស្រើបស្រាល តាមរយៈសាច់រឿងប៉ុណ្ណោះទេ ស្រ្តីវ័យ 38ឆ្នាំ រូបនោះក៏គឺជាតារាមួយ
រូបដែលបើកចំហរពីបញ្ហាផ្លូវភេទផងដែរ ។ នាងថែមទាំងបានអោយដឹងបន្ថែមថា នាងចូល
ចិត្តមើលរឿងបែប ក្តៅសាច់ នៅក្នុងបន្ទប់សណ្ឋារគារ និងមានពេលខ្លះបានជួល ឌីស ភាព
យន្តបែបស្រើបស្រាលមកមើលកំសាន្តអារម្មណ៍ ទៀតផង ។

បន្ទាប់ពីមានរឿងប្រេះឆាបញ្ហាផ្លូវភេទជាមួយ បុរសល្បីៗមួយចំនួនដូចជា Justin Timberlake
Jared Leto និង Matt Dillon រួចមកពេលនេះ Cameron Diaz កំពុងតែមានទំនាក់ទំនងជាមួយ
កីឡាករជើងខ្លាំង បាល់បាស្កេត Alex Rodriguez ។ ទោះបីជាមានភាពល្អូកល្អឺននឹងគ្នាយ៉ាង
ណាក្តី តែ Diaz និយាយថានាងមិនដែលនឹកគិតដល់ការរៀបការជាប្រពន្ធប្តីឡើយ ។

Cameron Diaz អោយដឹងតាមរយៈ News of the World ថា " រាល់គំនិតបែបប្រពៃណី អំពី
បញ្ហាស្នេហានិងការឈានទៅរកការរៀបការ បច្ចុប្បន្ន លែងសាកសមទៅនឹងសង្គមសម័យ
នេះទៀតហើយ នាងកត់សំគាល់ឃើញមានច្រើនគូហើយដែលបានរៀបការរួច តែបែជាអស់
ភាពរ៉ូមែនទិច ជាមួយគ្នាទៅវិញ ។ យើងត្រូវចេះបង្កើតនូវមាគ៌ាផ្សេងមួយសំរាប់ខ្លួនឯង ។
នាងមិនចង់ឈានដល់ដំណាក់កាលរៀបការជាមួយបុគ្គលណាម្នាក់នោះ ដោយសារតែនាង
មិនចង់ប្រឈមមុខនឹងការលែងលះគា្ននៅពេលបន្ទាប់ " ៕
រដ្ឋា (ពី NS)

Tags: