CamNews

ព័ត៌មានជាតិ 

ទំនងមិនទាន់ ស្វាងស្រវឹង បុរសជនជាតិ វៀតណាម បើកម៉ូតូធ្លាក់ លូទឹកស្អុយ ទាំងព្រឹក

ភ្នំពេញ៖ ទំនងមិនទាន់ ស្វាងស្រវឹង ដោយសារ តែផឹកស៊ី ជប់លៀង ជាមួយបងប្អូន នៅក្នុងពិធី
ចូលឆ្នាំ របស់ខ្លួននោះ បុរសជនជាតិវៀតណាមម្នាក់ បានជិះម៉ូតូ ចូលងូតទឹកស្អុយ ទាំងព្រឹក
ព្រលឹម ប៉ុន្តែសំណាងល្អ មិនបណ្តាលឲ្យរង របួសនោះឡើយ។

ហេតុការណ៍ ដែលនាំឲ្យមានការភ្ញាក់ផ្អើល និងមានការចោមរោម ពីសំណាក់ ប្រជាពលរដ្ឋ នៅ
តាមផ្លូវនោះ បានកើតឡើង ប្រហែលវេលាម៉ោង ៨៖១៥នាទីព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៣នេះ
ស្ថិតនៅតាម ផ្លូវ៥៩៨ ទល់មុខដី របស់លីហ៊ួរ ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។

សេចក្តីរាយការណ៍ ពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ បុរសជនជាតិ វៀតណាម
ដែលគេមិនស្គាល់អត្តសញ្ញាណ បានបើក ម៉ូតូម៉ាក់ City Plus ពណ៌ក្រហម គ្មានស្លាកលេខ តែម្នាក់
ឯង តាមបណ្តោយផ្លូវ៥៩៨ លុះមកដល់លូទឹកស្អុយខាងលើ ក៏រេចង្កូតធ្លាក់ចូលតែម្តង។ យ៉ាងណា
ក៏ដោយ ហេតុការណ៍ ដែលទំនងមកពី មិនទាន់ស្វាងស្រវឹងខាងលើនេះ មិនបណ្តាលឲ្យបុរសរូបនេះ
រងរបួសនោះទេ។

ភ្លាមៗនោះ ប្រជាពលរដ្ឋ ដែលនៅឈរ មើលហេតុការណ៍នេះ បាននាំគ្នា ជួយទាញ ម៉ូតូរបស់ជន
រងគ្រោះ ឡើងមកលើគោកវិញ ។

ប្រជាពលរដ្ឋ គ្រប់រូបត្រូវមានការប្រុងប្រយ័ត្ន ក្នុងពេលបើកបរ នៅពេលដែលខ្លួនមាន ជាតិស្រវឹង
ដើម្បីចូលរួមជាមួយសមត្ថកិច្ចចរាចរណ៍ កាត់បន្ថយ អត្រាគ្រោះថ្នាក់ ចរាចរ ដែលបាននិងកំពុង
មានការកើនឡើងគួរឲ្យព្រួយបារម្ភនាពេលបច្ចប្បន្ននេះ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ