ភ្នំពេញ ៖ លោកជា សុខហ៊ាង ចៅក្រម ស៊ើបសួរ សាលាដំបូង រាជធានីភ្នំពេញ បាន ចេញដីកា
ឃុំខ្លួន កូនលោកឧកញ៉ា ដួង ងៀប ហើយកាលពីរសៀលម៉ោង៣ថ្ងៃទី១៨ ខែ មេសា ឆ្នាំ២០១៣
នេះ ហើយ បង្គាប់ឲ្យសមត្ថកិច្ចនាំ ទៅឃុំខ្លួននៅគុកព្រៃស ។
នៅព្រឹកថ្ងៃទី១៨ ខែមេសា នេះ លោក ហៀង សុភក្ដ្រ ព្រះរាជអាជ្ញារងអមសាលា ដំបូងរាជធានី
ភ្នំពេញ បានថ្លែងប្រាប់ដើម អម្ពិលតាមទូរស័ព្ទឱ្យដឹងថា ពាក់ព័ន្ធករណី កូនប្រុសលោកឧកញ៉ា
ដួង ងៀប បង្កហិង្សា ទៅលើអ្នកដទៃនោះ ត្រូវបានលោកសម្រេច ធ្វើការចោទប្រកាន់ហើយ
ចំនួនបីបទល្មើស ទៅលើជនជាប់ចោទ ចំនួន៥នាក់ ដែលពីរ នាក់ជាកូនប្រុសរបស់លោកឧកញ៉ា
ដួង ងៀប ម្នាក់ឈ្មោះដួង ឆាយ ភេទប្រុស អាយុ២០ឆ្នាំ និងម្នាក់ទៀតឈ្មោះដួង គឹមឡុង ភេទ
ប្រុស អាយុ១៧ឆ្នាំ រួមទាំងគូរកនចំនួន៣នាក់ទៀត ។ ក្នុងនោះ បទល្មើស ដែលសម្រេចធ្វើការ
ចោទប្រកាន់ រួមមានទី១ ពីបទបំផ្លិចបំផ្លាញទ្រព្យសម្បត្ដិ, ទី២ ពីបទហិង្សាដោយចេតនា មានស្ថាន
ទម្ងន់ទោស និងទី៣ ពីបទដឹកជញ្ជូននិងកាន់ កាប់អាវុធខុសច្បាប់ ។
លោកហៀង សុភក្ដ្រ បានបន្ដថា ក្រោយ ធ្វើការចោទប្រកាន់រួចហើយ លោកបាន បញ្ជូនសំណុំ
រឿងបន្ដទៅឱ្យលោកជា សុខហ៊ាង ជាចៅក្រមស៊ើបសួរ ចាត់ការបន្ដ ទៀត ។
កាលពីថ្ងៃទី១៧ ខែមេសា កន្លងទៅនេះ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូន សំណុំរឿង
រួមទាំងកូនប្រុស លោកឧកញ៉ាដួង ងៀប ម្នាក់ ឈ្មោះដួង គឹមឡុង រួមទាំងបក្ខពួកម្នាក់ទៀត ទៅ
កាន់តុលាការរាជធានីភ្នំពេញ ដើម្បីឱ្យព្រះរាជអាជ្ញា ធ្វើការសាកសួរ ពាក់ព័ន្ធទៅនឹងបទល្មើសប្រើ
ប្រាស់អាវុធ ខុសច្បាប់និងបង្ករបួស ។ ដោយឡែកកូនប្រុសម្នាក់ ទៀត ឈ្មោះដួង ឆាយ រួមទាំង
បក្ខពួកពីរនាក់ទៀត កំពុងត្រូវ បានតាមចាប់ខ្លួន ។
សូមបញ្ជាក់ថា កាលពីវេលាម៉ោង ២ រំលងអាធ្រាត្រ ឈានចូលព្រឹកថ្ងៃទី១៤ ខែ មេសា ឆ្នាំ២០១៣
នៅក្នុងហាងមួយដែល មានយីហោ ហ្គេឡាង ឡារ៉ង់ មានទីតាំងនៅ តាមបណ្ដោយផ្លូវលេខ ៦៣
ក្នុងសង្កាត់បឹង កេងកងទី១ ខណ្ឌចំការមន មានកើតករណី ទំនាស់គ្នាមួយ រវាងភ្ញៀវ និងភ្ញៀវ ដែល
ផឹក ស៊ីនៅក្នុងហាងខាងលើនេះ ដោយគេដឹងថា បង្កឡើងដោយក្រុមកូនប្រុស របស់លោក ឧកញ៉ា
ដួង ងៀប ឈ្មេះ ដួង ឆាយ ជាបង និង ឈ្មោះ ដួង គឹមឡុង ជាប្អូន រួមជាមួយនឹងអង្គរក្សបក្ខពួកមួយ
ចំនួនទៀត។ចំណែក ភាគីជនរងគ្រោះ ត្រូវបានគេស្គាល់ឈ្មោះ មុំ ឌីណា ភេទប្រុស អាយុ ២៨ឆ្នាំ
ស្នាក់នៅ ផ្ទះលេខ ៦៧ ផ្លូវលេខ ៤៧៤ សង្កាត់បឹង ត្របែក ខណ្ឌចំការមន រួមជាមួយមិត្ដភ័ក្ដិ មួយ
ចំនួនទៀត ។
យោងតាមរបាយការណ៍ កងរាជអាវុធ ហត្ថ រាជធានីភ្នំពេញ បានបញ្ជាក់ថា នៅមុនពេលកើតហេតុ
ភាគីជនរងគ្រោះដែលមានគ្នា ៥-៦នាក់ បាននាំគ្នាចូលទៅផឹកស៊ីនៅក្នុងហាងខាងលើ ហើយភាគី
កូនប្រុសឧកញ៉ា ដួង ងៀប ដែលមានគ្នា ៥-៦ នាក់ រួមជាមួយអង្គរក្ស ២នាក់ផងនោះក៏អង្គុយ ផឹក
ស៊ីនៅតុក្បែរគ្នាផងដែរ ។ លុះដល់ម៉ោងកើតហេតុ ខណៈទេវតាឆ្នាំថ្មីចុះ ភាគីជនរងគ្រោះបាននាំ
គ្នាស្រែកអបអរសាទរកងរំពងឡើង រួមទាំង យកកាមេរ៉ាថតរូបគ្នាទៅវិញទៅ មកផងនោះ ដែល
សកម្មភាពខាងលើបាន ធ្វើឱ្យក្រុមកូនឧកញ៉ា ដួង ងៀប ចាត់ទុកថា ជាការរំខានដល់ការផឹកស៊ី
របស់ពួកគេ ហើយពេលនោះ ឈ្មោះដួង ឆាយ ក៏បាន ដកកាំភ្លើងខ្លីម៉ាក រ៉ូឡូ ស៊េរីទំនើបពីចង្កេះ
ដើរទៅវាយក្បាលជនរងគ្រោះបណ្ដាលឱ្យបែក ហូរឈាមជោក រួចហើយរូបគេក៏បាន វាយបំផ្លិច
បំផ្លាញ ទ្រព្យសម្បត្ដិនៅក្នុង ហាងអស់ជាច្រើន រួចហើយគំរាមកំហែង មិនឱ្យភាគីជនរងគ្រោះ និង
ភាគីម្ចាស់ហាង អន្ដរាគមន៍សួរនាំអ្វីឡើយ ក្រោយមកទើប ពួកគេនាំគ្នាឡើងជិះរថយន្ដ ចេញបាត់
អស់ ទៅ ទើបគេឃើញសមត្ថកិច្ចទៅដល់ធ្វើការ សួរនាំ និងកសាងសំណុំរឿង ។
លុះនៅល្ងាចថ្ងៃទី១៤ ខែមេសាដដែល កម្លាំងកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ក្រោមការដឹកនាំ
បញ្ជារបស់ព្រះរាជអាជ្ញា រង ហៀង សុភក្ដ្រ បានចុះ ទៅធ្វើការឡោម ព័ទ្ធ នៅក្នុងខុនដូមួយកន្លែង
ដែលមានទីតាំង នៅមុខសណ្ឋាគារកាំបូឌីយ៉ាណាដែល គេអះអាងថា ជាខុនដូរបស់លោក ឧកញ៉ា
ដួង ងៀប ជួលទៅឱ្យជនបរទេសស្នាក់នៅ ហើយបានធ្វើការឃាត់ខ្លួនឈ្មោះ ដួង គឹម ឡុង ដែល
ជាប្អូនរបស់ដួងឆាយដោយដក ហូតបាន អាវុធ ខ្លីម៉ាក រ៉ូឡូ ១ ដើមពីឈ្មោះ ដួង គឹមឡុង នេះ និង
អាវុធម៉ាកអាកាស្វ័យ បត់១ដើមទៀត ត្រូវបានរកឃើញនៅក្នុង រថយន្ដមែកសឺដែស ពណ៌ស ស៊េរី
ទំនើប រួម ទាំងរថយន្ដ ១គ្រឿងទៀត ម៉ាក អ៊ិនហ្វីនី ទីហ្វ ដែលរថយន្ដទាំង ២គ្រឿងខាងលើ ត្រូវ
បានគេអះអាងថា ជិះដោយកូនប្រុស របស់ឧកញ៉ា ដួង ងៀប នៅពេលបង្កហេតុ កាលពីយប់ ។
ពាក់ព័ន្ធទៅនឹងករណីខាងលើ លោក ឧត្ដមសេនីយ៍ យ៉ា គឹមអ៊ី មេបញ្ជាការកង រាជអាវុធហត្ថ រាជ
ធានីភ្នំពេញ បានថ្លែង ប្រាប់អ្នកកាសែតឱ្យដឹងថា ពាក់ព័ន្ធករណី ខាងលើនេះ កូនប្រុសរបស់លោក
ឧកញ៉ាដួង ងៀប គឺពាក់ព័ន្ធទៅនឹងបទល្មើសចំនួន២ ផ្សេងគ្នា ទី១ ប្រើហិង្សាដោយអាវុធ បង្ករបួស
ស្នាមលើអ្នកដទៃនិងទី២ ពាក់ព័ន្ធការ ប្រើប្រាស់អាវុធខុសច្បាប់ ។
ប្រភពព័ត៌មានដែលនាំគ្នាខ្សឹបខ្សៀវ នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ ២០១៣ បានបង្ហើបឱ្យដឹងថា
ខណៈដែលសមត្ថកិច្ច អាវុធហត្ថធ្វើការ បញ្ជូនកូន ប្រុស លោកឧក ញ៉ា ដួង ងៀប ម្នាក់ ឈ្មោះ ដួង
គឹមឡុងទៅតុលាការ ដើម្បីសួរនាំ និងចោទប្រកាន់ រួចហើយធ្វើការតាមចាប់ខ្លួនឈ្មោះ ដួង ឆាយ
រួមទាំងនឹងអង្គរក្សចំនួន ២នាក់ទៀត នោះ មានការលេចឮព័ត៌មានថា ក្រុមគ្រួ សារ របស់ក្មេងទំនើង
ខាងលើនេះ បានកំពុង រត់ការខ្វែងដៃខ្វែងជើង រហូតដល់រកអន្ដរា គមន៍ពីអ្នកធំៗរួមទាំងស្វែងរកការ
ជួបចរចា ជាមួយនឹងភាគីជនរងគ្រោះ ដើម្បីសុំបញ្ចប់ រឿងផងដែរ ។ ឥឡូវនេះគេកំពុងរង់ចាំ មើល
ចំណាត់ការរបស់តុលាការថា តើនឹង ចាត់ការរឿងនេះដោយរបៀបណា ព្រោះ កូនប្រុសឈ្មោះ ដួង
ឆាយ នេះ កន្លងមកធ្លាប់បង្កភាពអសន្ដិសុខ នៅក្នុងរាជធានីភ្នំ ពេញ ជាញឹកញាប់មកហើយ មិន
ដែលបាន ស្គាល់គុកម្ដងណានោះទេ ។
សូមបញ្ជាក់ថា លោក ដួង ឆាយ ដែលល្បាញល្បីដោយការបាញ់បោះ វាយតប់កក្រើករាជធានី
ភ្នំពេញរូបនេះ កាលពីលោកឧត្តសេនីយ៍ទោ ទូច ណារ៉ុថ នៅជាស្នងការនគរបាលរាជធានីភ្នំពេញ
ក៏ធ្លាប់បានចាប់នឹងបញ្ជូនទៅតុលាការ ព្រមទាំងដាក់ឃុំបាន២សប្តាហ៍ផងដែរ តែក្រោយមកមាន
ការអន្តរាគមន៍ខ្វែងខ្វាត់ ពីលោកឧត្តមសេនីយ៍ ដួង ងៀប ក៏ដោះលែងវិញទៅ៕
លោកដួង ឆាយ ដែលកំពុងរត់គេចខ្លួន
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល