CamNews

តារា 

តារាល្បី ២ ដួង បែកគ្នាច្រើនឆ្នាំដល់ពេលត្រូវគ្នាវិញ ស្អិតជាប់គ្នាបេះលែងចេញ រហូតនាំគ្នាទៅ....

ព័ត៌មានកំសាន្ត ៖​ តារាសម្តែងរូបសង្ហា លោក Nawat Kulrattanarak និងមិត្តស្រីសំណព្វចិត្ត គឺនាង Jarinya Sirimongkolsakul តាំងពីបែកគ្នាអស់រយៈពេលជាច្រើនឆ្នាំមក មហាជនសង្កេតឃើញថា អ្នកទាំង ២ ហាក់ដើរទៅមកណាមួយគ្នា ហើយថតរូបផ្អែមល្អែមថែមទៀតផង បន្ទាប់ពីឃើញត្រូវគ្នាវិញកាលពីពេលថ្មីៗនេះ ។ 

ដោយយោងតាមរបាយការណ៍ពីគេហទំព័រ kapook បានឲ្យដឹងថា តារាល្បី ២ ដួង បែកគ្នាច្រើនឆ្នាំដល់ពេលត្រូវគ្នាវិញ ស្អិតជាប់គ្នាសឹងតែនឹងបេះលែងចេញតែម្តង ។​ គេសង្កេតឃើញថា លោក Nawat Kulrattanarak និងមិត្តស្រីសំណព្វចិត្ត គឺនាង Jarinya Sirimongkolsakul បានធ្វើដំណើរនៅឡានជាមួយគ្នាហើយថែមទាំង ចូលអុជធូបនៅក្នុងព្រះវិហារមួយគ្នាថែមទៀតផង ។

តោះកុំឲ្យខាតពេលយូរទៅទស្សនាឈុតឆាកផ្អែមល្អែមរបស់ប្តីប្រពន្ធមួយគូនេះនៅខាងក្រោមទាំងអស់គ្នា ៕