ភ្នំពេញ ៖ រឿងដ៏កក្រើកមួយបានកើតឡើង ដោយសារតែល្បីថា តារាសម្តែង លោក ហេង នរៈកក្កដា ញៀនថ្នាំ ទើបធ្វើឲ្យបណ្តាក្រុមអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងតែម្តង ។ តើរឿងនេះជាការពិត ឬ យ៉ាងណា?
យោងតាមការបកស្រាយរបស់តារាសម្តែងរូបនេះ ការពិតទៅរូបថតដែលតារាសម្តែងរូបនេះបានបង្ហោះនោះបានភ្ជាប់មកជាមួយនិងចំនងជើងថា "លិទ្ធផលដែលជក់គ្រឿងញៀន" ។ ហើយទិដ្ឋភាពទាំងអស់នោះត្រូវបានគេដឹងថា គឺគ្រាន់តែជាការសម្តែងក្នុងរឿងភាគមួយប៉ុណ្ណោះទេ ដូច្នេះហើយសូមកុំឲ្យ Fans មានការយល់ច្រឡំចំពោះតារាសម្តែងរូបសង្ហា លោក ហេង នរៈកក្កដា នោះឡើយ ៕
ដោយ ៖ គន្ធា