CamNews

កំសាន្ត 

បានឃើញរូបថតផ្អែមល្ហែមរបស់តារាប្រុសស្រីមួយគូនេះ ប្រិយមិត្ដពិតជាលួចច្រណែនមិនខាន!!

ខាងក្រោមនេះ គឺជារឿងរ៉ាវជីវិតស្នេហារបស់តារាប្រុសស្រីកំពុង មានប្រជាប្រិយភាព គឺលោក Masu Junyangdikul និងកញ្ញា Natalie Panalee៖

ដើមឆ្នាំ ២០១៩



នៅដើមឆ្នាំ ២០១៩ លោក Masu និងកញ្ញា Natalie Panalee បានចាប់ផ្ដើមថតភាពយន្ដថ្មីផលិតឡើងវិញជាមួយគ្នា គឺរឿង “Dao Lhong Fah” ។ ពេលនោះជាលើកទី១ ដែលពួកគេសម្ដែងជាគូស្នេហ៍នឹងគ្នា នៅក្នុងខ្សែភាពយន្ដ ។

ខែសីហា ឆ្នាំ ២០២០



នៅចុងខែសីហា ឆ្នាំ ២០២០ លោក Masu និងកញ្ញា Natalie បានបង្ហោះរូបថតរបស់ពួកគេ នៅលើបណ្ដាញ Instagram ។ ពួកគេទាំងពីរពិតជាសង្ហា និងស្រស់ស្អាតខ្លាំងណាស់ ។

ខែតុលា ឆ្នាំ ២០២០



តារាប្រុសរូបនេះ ធ្វើឱ្យតារាស្រីភ្ញាក់ផ្អើលជាមួយនឹងបាច់ផ្កាដ៏ស្រស់ស្អាត នៅពិធីទទួលសញ្ញាបត្របញ្ចប់ការសិក្សារបស់នាង ។ នៅក្នុងរូបថត ពួកគេពិតជាស័ក្ដិសមនឹងគ្នាខ្លាំងណាស់ ។

ខែវិច្ឆិកា ឆ្នាំ ២០២០



កញ្ញា Natalie Panalee បានចូលរួមអបអរសាទរលោក Masu ជាមួយនឹងបាច់ផ្កាដ៏ស្រស់ស្អាត នៅពិធីទទួលសញ្ញាបត្របញ្ចប់ការសិក្សារបស់លោក ។

ខែកុម្ភៈ ឆ្នាំ ២០២១



លោក Masu បានចែករំលែករូបភាពមិត្ដស្រីរបស់លោក នៅលើបណ្ដាញ Instagram នៅពេលពួកគេ មានអនុស្សាវរីយ៍ដ៏ល្អ នៅថ្ងៃបុណ្យនៃក្ដីស្រឡាញ់ ៕



ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Thaiupdates