CamNews

កំសាន្ត 

តួប្រុសម្នាក់នេះ តួស្រីមិននៅ បែរជាលួចនិយាយដើម មិនដឹងនិយាយអីខ្លះ......

តារាប្រុស ដែលកំពុងទទួលបានប្រជាប្រិយភាពខ្លាំង លោក Mai Warit ពិតជាមានភាពស្និទ្ធស្នាលជាមួយតារាស្រី Oom Eisaya ដោយសារតែពួកគេសម្ដែងរឿងរួមគ្នា ៣ រឿងមកហើយ ។ នាងគឺជាតារារួមអាជីព ដែលតារាប្រុសនេះ ជិតស្និទ្ធបំផុត នៅរយៈពេលចុងក្រោយនេះ ។  ពួកគេ ហាក់មានភាពស្អិតរមួតនឹងគ្នា និងណាត់ជួបគ្នាជាញឹកញាប់ ។



មិនតែប៉ុណ្ណោះ លោក Mai Warit បានបន្ថែមថា លោកមិនអាចឆ្លើយចេញនោះទេ កាលដែលគេសួរថា អ្នកទាំពីរនឹងក្លាយជាគូស្នេហ៍នឹងគ្នា ឬទេក្នុងពេលអនាគតនោះ ដោយសារតែលោកមិនទាំងដឹងនៅឡើយទេថា ទៅថ្ងៃខាងមុខ នឹងមានអ្វីកើតឡើង ។  



លោក Mai Warit និងកញ្ញា Oom Eisaya សម្ដែងជាគូស្នេហ៍នឹងគ្នា នៅក្នុងខ្សែភាពយន្ដថតឡើងវិញឆ្នាំ ២០១៩ រឿង “Kaew Klang Dong” ។ បច្ចុប្បន្ន ពួកគេទាំងពីរនាក់ កំពុងតែថតខ្សែភាពយន្ដភាគថ្មីរឿង “Poot Maenam Khong” ។  លើសពីនេះទៅទៀត ពួកគេទាំងពីរ ធ្លាប់សម្ដែងរួមគ្នា កាលពីឆ្នាំ ២០១៥ នៅក្នុងខ្សែភាពយន្ដរឿង “Patiharn Ruk Karn Kob Fah” ៕

 

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖