CamNews

កំសាន្ត 

អ្នក បង្កើតមី Indomie បានទទួលមរណៈភាពហើយ

ស្រ្ដី ដែលនៅពីក្រោយអាជីវកម្មមីកញ្ចប់ Indomie ដែលគេតែងហៅថា "mi goreng"  បានទទួលមរណៈភាព ក្នុងជន្មាយុ ៥៩ ឆ្នាំ ។  យើងពិតជាដឹងគុណចំពោះស្រ្ដីឈ្មោះ Nunuk Nuraini ម្នាក់នេះណាស់ ដែលគាត់បម្រើការជាអ្នកគ្រប់គ្រងផ្នែកបង្កើតរសជាតិមី ម៉ាកយីហោមីឥណ្ឌូនេស៊ីយ៉ាងឆ្ងាញ់តាមបែបសាសនា រយៈពេលជិត ៣០ ឆ្នាំ មកនេះ ។



មនុស្សជាច្រើន បានអរគុណ អ្នកស្រីចំពោះកេរ្ដិ៍ដំណែលស្នាដៃរបស់អ្នកស្រី “ដោយមានមនុស្សម្នាក់ បានហៅអ្នកស្រីថា ជាវីរជនគ្មានតំណែងម្នាក់” ។  Indomie បានក្លាយជាវេវចនៈសព្ទ ជាមួយនឹងមីកញ្ចប់ នៅឥណ្ឌូនេស៊ី  ជាទីកន្លែងដែលមនុស្សជាច្រើន ធំធាត់ឡើងដោយទទួលទានមីម៉ាកដ៏ពេញនិយមនេះ ។

ប៉ុន្ដែក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ មីនេះ ទទួលបានភាពល្បីជាសកល ដោយមិនត្រឹមតែទទួលបានការពេញនិយម នៅអាស៊ីអាគ្នេយ៍ប៉ុណ្ណោះទេ ថែមទាំងល្បីដល់ប្រទេសអូទ្រីស និង Nigeria ទៀតផង ។



ប៉ុន្ដែ ទោះជាមីម៉ាកនេះ បច្ចុប្បន្ន ត្រូវបានបង្កើតរសជាតិច្រើនក៏ដោយ ក៏រសជាតិ "mi goreng" ឬរសជាតិមីឆា នៅតែទទួលបានភាពពេញនិយមទទួលទានដដែល ៕

 

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ BBC