CamNews

ព័ត៌មានជាតិ 

មនុស្សរាប់ពាន់នាក់ ដង្ហែក្បួនអបអរសាទរ ទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ

ភ្នំពេញៈ មនុស្សម្នារាប់ពាន់នាក់ ដែលភាគច្រើន ជាយុវជននោះ បាននាំគ្នាដើរដង្ហែជាកួន ដើម្បី
អបអរសា ទរទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ លើកទី៦៤។ នៅក្នុងក្បួនដង្ហែនោះ ក៏មានកាន់បដា
 ដែលសរសេរជា ពាក្យស្លោកនានា ពាក់ព័ន្ធនិងសិទ្ធិមនុស្សផងដែរ។

បើយោងតាមលិខិតដែលចុះហត្ថលេខាផ្ទាល់ដោយលោកអភិបាលរាជធានី កែប ជុតិមា ចុះថ្ងៃទី៧
ខែធ្នូ ឆ្នាំ២០១២ ដែលផ្ញើជូនប្រធានក្រុមការងារ នៃអង្គការសង្គមស៊ីវិលបានឲ្យដឹងថា ដោយយោង
តាម ចំណាររបស់ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង  បានលើកឡើង
ថា ចំពោះ សំណើសុំរៀបចំទិវាសិទ្ធិមនុស្សអន្តរជាតិ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១២
ចាប់ពីម៉ោង ៧ ព្រឹកដល់ម៉ោង៦ និង៣០ នាទីល្ងាច ដោយមានអ្នកចូលរួមចំនួនប្រមាណ ៥.០០០នាក់
ក្រសួងបាន អនុញ្ញាតហើយ។

ក្នុងនោះចំនួន ២.០០០នាក់ ធ្វើការជួបជុំគ្នានៅពហុកីឡដ្ឋានជាតិអូឡាំពិក រួចដង្ហែក្បួនតាមផ្លូវឆេកូស្លូ
វ៉ាគី (ផ្លូវមុខវិទ្យាល័យបាក់ទូក) រួចបត់តាមមហាវិថីសហពន្ធ័រុស្ស៊ី ហើយបត់តាមមហាវិថីព្រះមុនីវង្ស
បន្ទាប់មក បត់តាមផ្លូវលេខ១០៨ ឆ្ពោះទៅទីលានប្រជាធិបតេយ្យ ដើម្បីប្រារព្ធពិធីទិវាសិទ្ធិមនុស្សអន្តរ
ជាតិនៅទីនោះ៕

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: international human right day cambodia ទិវាសិទ្ធិមនុស្ស social nation news