CamNews

តារា 

កូនស្រីរបស់ Tom Cruise មាន​ស្បែកជើង​ម៉ូដែលៗ​តំលៃ 150.000USD


កូនស្រីអាយុ៥ឆ្នាំរបស់គូស្នេហា Tom Cruise និង Katie Holmes ឈ្មោះSuri បច្ចុប្បន្នគាត់
មានស្បែកជើងម៉ូដែលជាច្រើនៗ ដែលសរុបទឹកប្រាក់ឡើងដល់ 150.000USD។

អាយុត្រឹមតែ 5ឆ្នាំ ក៏ប៉ុន្តែ Suri ក៏ចេះកាច់រាង គាត់ចេះផ្លាស់ប្តូរខោអាវស្បែកជើងរាល់ពេល​
ចេញក្រៅ។​ ក្មេងស្រីនេះជួលកាលក៏តុបតែងមុខនៅពេលទៅលេង។

ម្តាយរបស់ Suri គឺអ្នកសម្តែងរឿង Katie Holmes ក៏ជាអ្នកចូលចិត្តម៉ូតដែរ ដូច្នេះគាត់មិន
មាន​ការខ្វល់អ្វីសោះ ដើម្បីចំណាយលុយទិញអីវ៉ាន់ឲ្យកូនសំណព្វចិត្តរបស់ខ្លួន។

ប្រភពព័ត៌មានមួយបានឲ្យដឹងថា៖ Suri មានកូនស្បែកជើងដែលសុទ្ធតែជាស្បែកជើង​
ម៉ាក់ល្បីៗលើពិភពលោក។ គាត់ចូលចិត្តស្បែកជើងរបស់ Marc Jacobs។ ហើយ Louboutins ក៏ជាម៉ាក់មួយដែល Suri ចួលចិត្ត។

ដូចនឹងអ្វីដែល Katie Holmes បានបង្ហើបឲ្យដឹងថា កូនស្រីរបស់នាង គឺជា Stylist របស់នាង។ ក្មេងស្រីនេះជ្រើសរើសខោអាវឲ្យម្តាយពេលដែលគេចេញក្រៅ។


Tags: