CamNews

ព័ត៌មានជាតិ 

អគ្គិភ័យឆេះផ្ទះវីឡា នៅខាងជើងផ្សារ បឹងកេងកង

ភ្នំពេញ ៖ ផ្ទះវីឡា របស់ប្រជាពលរដ្ឋ ដែលស្ថិតនៅខាងជើងផ្សារបឹងកេងកង ក្នុងខណ្ឌចំការមន នៅវេលា ម៉ោង ៤និង២០នាទីរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៥នេះ ត្រូវបានអគ្គិភ័យ ឆាបឆេះ ដោយមិនទាន់ដឹងមូលហេតុ ។

ស្នងការរងនគរបាល ទទួលផែនអគ្គិ ភ័យ លោកនេត វត្ថា និងនាយការិយាល័យ លោកព្រហ្ម យ៉ត បានបញ្ជាក់ ឱ្យដឹងថា ពិតជាមានករណីនេះកើតឡើងមែន ហើយ រថយន្ដចំនួន៣គ្រឿង កំពុងជួយបាញ់ពន្លត់ នៅកន្លែង កើតហេតុ ។

បើតាមលោកនេត វត្ថា អគ្គិភ័យ មិនទាន់ធ្ងន់ធ្ងរនោះទេ ហើយសមត្ថកិច្ចរបស់លោក អាចគ្រប់គ្រងស្ថានការណ៍បាន ។

មកដល់ម៉ោង ៤៖៥០នាទី រសៀលថ្ងៃដដែលនេះ រថយន្តពន្លត់អគ្គិភ័យ ជាង១០គ្រឿង បានទៅជួយ អន្តរាគមន៍ហើយ តែម្ចាស់ផ្ទះមិនបានឲ្យសមត្ថកិច្ច ក្នុងនោះរាប់ទាំងអធិការខណ្ឌ និងមន្រ្តីនគរបាល ខណ្ឌចូលទៅក្នុងផ្ទះវីឡានោះទេ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP