CamNews

ព័ត៌មានជាតិ 

គណបក្ស សង្គ្រោះជាតិ ថ្កោលទោសការ វាយសម្លាប់ ជនជាតិវៀតណាម តាមដង ផ្លូវ

ភ្នំពេញ ៖ បើទោះបីគណបក្សសង្គ្រោះ ជាតិ តាមរយៈសេចក្ដីថ្លែងការណ៍របស់ខ្លួន ចុះថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៤ មិនបាន បញ្ជាក់ឱ្យចំចំណុច នៃការសម្លាប់ជនជាតិ វៀតណាម នៅតាមផ្លូវ ជាតិលេខ២ កាលពី យប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៤ នោះ ប៉ុន្ដែ គេអាចមើលឃើញថា គណបក្ស ប្រឆាំងមួយនេះ បានប្រកាន់ ជំហរ និង ប្រកាសថ្កោលទោស ចំពោះការប្រើអំពើ ហិង្សា សម្លាប់ មនុស្សតាមដងផ្លូវ។

គណបក្សសង្គ្រោះជាតិ តាមរយៈសេចក្ដី ថ្លែងការណ៍របស់ខ្លួនបាន បញ្ជាក់ថា “បន្ទាប់ ពីបាន ទទួលដំណឹង អំពីឃាតកម្មយ៉ាងព្រៃ ផ្សៃ តាមដងផ្លូវសាធារណៈក្នុង ពេលថ្មីៗ នេះ គណបក្ស សង្គ្រោះជាតិសូមប្រកាស ថ្កោលទោស ចំពោះការប្រើហិង្សាសម្លាប់ មនុស្សក្រៅប្រព័ន្ធច្បាប់ តាមគ្រប់រូបភាព ដែលវប្បធម៌ហិង្សានេះ បាន និងកំពុងកើត មានឡើង ស្ទើរគ្រប់ទីកន្លែងក្នុង ប្រទេស កម្ពុជានាពេលបច្ចុប្បន្ននេះ”។

ការចេញសេចក្ដីថ្លែងការណ៍ថ្កោលទោស ការសម្លាប់មនុស្សតាមដងផ្លូវសាធារណៈ របស់ គណបក្សប្រឆាំង ខាងលើនេះ បានកើត មានឡើងក្រោយពីមានករណី ប្រជាពលរដ្ឋ នៅតំ បន់ចាក់អង្រែលើ ខណ្ឌមានជ័យ តាម ផ្លូវជាតិលេខ២ បាននាំគ្នាព្រួតវាយបុរសជន ជាតិវៀត ណាមម្នាក់ រហូតដល់ស្លាប់កាលពី វេលាម៉ោង ជាង ៩យប់ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៤ ក្រោយ ពីមានសម្រែករបស់ប្រជា ពលរដ្ឋថា “យួនវាយខ្មែរ”។

គណបក្សសង្គ្រោះជាតិ បានអំពាវនាវឱ្យ បងប្អូនប្រជាពលរដ្ឋទាំងអស់ បញ្ចប់នូវវប្បធម៌ហិង្សា ក្នុងសង្គម គ្រប់ប្រភេទ ហើយងាក មកប្រើវប្បធម៌នៃការគោរព សិទ្ធិមនុស្ស ចេះគោរពស្រឡាញ់ គ្នា អត់ឱនអព្យា ស្រ័យ ឱ្យគ្នាទៅវិញទៅមក ហើយសម្ដែងការ គោរពចំពោះអាយុជីវិត និងសេច ក្ដីថ្លៃថ្នូដល់ជនគ្រប់រូបដោយ មិនប្រកាន់ជាតិសាសន៍ ដើមកំណើតទោះជាខ្មែរក្ដី បរទេសក្ដី សាសនា ឬនិន្នាការនយោបាយអ្វីឡើយ។ គណបក្សប្រឆាំងមួយនេះបានបន្ដថា មាន តែវប្បធម៌ នៃការគោរពសិទ្ធិមនុស្ស និងការ យោគយល់អព្យា ស្រ័យ ឱ្យគ្នា ទៅវិញទៅ មក ទើបបង្ហាញ ពីវប្បធម៌ និងអរិយធម៌ដ៏ រុងរឿងរបស់ខ្មែរ ពីជំនាន់ដើមហើយនឹង នាំ ឱ្យខ្មែរចេះគោរពស្រឡាញ់ គ្នារួមសាមគ្គីគ្នា រកសុខសន្ដិភាពពិតប្រាកដ ជូនសង្គមជាតិបច្ចុប្បន្ន ។

ជាមួយគ្នានេះ គណបក្សសង្គ្រោះជាតិ បានរំលឹកពីសោកនាដកម្មច្រើនរាប់មិនអស់ មកហើយ ទាំងក្នុង អតីតកាល និងបច្ចុប្បន្ន កាល ក្នុងនោះមានទាំងវាលពិឃាត ក្នុងរបប ខ្មែរក្រហម ថ្នល់ពិឃាត (ការសម្លាប់ មនុស្ស ដោយគ្រោះថ្នាក់ចរាចរណ៍ និងការបាញ់សម្លាប់តាមដងផ្លូវ) និងព្រៃពិឃាត(ការបាញ់សម្លាប់មនុស្ស នៅក្នុងព្រៃ ដោយការ ឆ្លងដែនទៅកាប់ព្រៃតាមព្រំដែន ដែលប្រទេសកម្ពុជាបានជួប ហើយសោកនាដកម្ម នេះធ្វើឱ្យប្រជាពលរដ្ឋខ្មែរនិរាសព្រាត់ប្រាស គ្រួសារ បងប្អូន ប្រពន្ធ កូន ដោយសារទុក្ខ វេទនា បន្សល់ទុក ពីវប្បធម៌នៃការប្រើហិង្សា ក្នុងការ ដោះស្រាយបញ្ហាសង្គមនាពេល កន្លងមក ។

សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី១៦ ខែ កុម្ភៈ ឆ្នាំ២០១៤ ស្ថិតនៅតាមផ្លូវជាតិលេខ ២ ក្នុងភូមិ ព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ បុរសជនជាតិវៀតណាម ម្នាក់ ឈ្មោះ ង្វៀង យ៉ាំងង៉ុក អាយុ ២៨ឆ្នាំ មុខ របរ ជាងជួសជុលតុ ទូ រស់នៅភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ត្រូវបានប្រជាពលរដ្ឋ ព្រួតវាយនឹង ដុំថ្ម ដំបង រហូតដល់ស្លាប់ បាត់បង់ជីវិត ក្រោយពីមានប្រជា ពលរដ្ឋ នៅទីនោះស្រែកតៗគ្នាថា មានយួន វាយខ្មែរ

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: National News Social news ព័ត៌មានជាតិ