ក្រោយពី ជីករុករកនៅតំបន់អង្គរ បុរាណវិទូ បានប្រទះឃើញនូវរូបចម្លាក់បុរាណមួយ ដែលត្រូវបានសន្មត់ថាជា អ្នកយាមនៅមុខមន្ទីរពេទ្យ ក្នុងតំបន់អង្គរ។
រូបចម្លាក់ដែលមានប្រវែងជិត ២ ម៉ែត្រ ប្រហែលជាស្ថិតនៅចុងសតវត្សទី ១២ ទៅដើមសតវត្សទី ១៣ ត្រូវបានរកឃើញនូវកាលពីថ្ងៃសៅរ៍។
អាជ្ញាធរអប្សារា បាននិយាយថា ដៃ និងជើង នៃរូបចម្លាក់នេះ ត្រូវបានខូតខាត ប៉ុន្តែដងខ្លួន និងក្បាល នៅតែល្អស្អាត ទោះបីជាមានរយៈពេលយូរមកហើយ។
បុរាណវិទូកម្ពុជា និងអ្នកជំនាញពីវិទ្យាស្ថានសឹង្ហបូរីនៃ ការសិក្សាអាស៊ីអាគ្នេយ៍ បានរកឃើញរូបចម្លាក់នេះ កប់នូវក្រោមដី ៤០ សង់ទីម៉ែត្រ ក្នុងកំឡុងពេលជីករុករក នៅតំបន់មន្ទីរពេទ្យសម័យអង្គរ ដែលកសាងឡើងក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី ៧។
គួរបញ្ជាក់ផងដែរថា តំបន់ឧទ្យានអង្គរ ដែលជាតំបន់បេតិកភណ្ឌពិភព មានទីក្រុងខុសៗគ្នាជាច្រើននៃអាណាចក្រខ្មែរ ចាប់តាំងពីសតវត្សទី ០៩ ដល់ទី ១៥ ឥលូវនេះក្លាយទៅជាតំបន់ទេសចរណ៍ដ៏មានប្រជាប្រិយភាពក្នុងប្រទេសកម្ពុជា ៕
ប្រែសម្រួល៖ High
ប្រភព៖ The Guardian