CamNews

តន្រ្តី 

យុវជនកំព្រាម្នាក់ធ្វើអោយទស្សនិកជនទប់ទឹកភ្នែក មិនបាន

មិនត្រឹមតែគណៈកម្មការប៉ុណ្ណោះទេ គឺសឹងតែគ្រប់គ្នាដែលមានវត្តមាននៅក្នុងកម្មវិធីប្រលង
ចំរៀងមួយឈ្មោះថា 'Korea's Got Talent' បានធ្វើអោយពួកគេទប់ទឹកភ្នែកមិនបានជាមួយ
នឹងបទចំរៀងមួយបទមានចំណងជើងថា 'Nella Fantasia' ចៀ្រងដោយយុវជនកំព្រាម្នាក់
ឈ្មោះ Choi Sung-Bong ។

Choi Sung-Bong គឺជាយុវជនកំព្រាមួយរូបដែលត្រូវបានបោះបង់នៅក្នុងមជ្ឈមណ្ឌលក្មេង
កំព្រាមួយកន្លែងតាំងពីអាយុ 3ឆ្នាំ ។ យុវជនរូបនេះបានឆ្លងកាត់ការធ្វើបាបពីសំណាក់
អ្នកដែលមានអាយុបង ជាច្រើនលើកច្រើនសារ ។ ពេលអាយុ 5ឆ្នាំ Choi Sung-Bong បាន
ចាកចេញពីមជ្ឈមណ្ឌលនោះរួចបានធ្វើដំនើរដោយគ្មានគោលដៅ ពាសពេញប្រទេស កូរ៉េ
ខាងត្បូងអស់រយៈពេល 10ឆ្នាំដោយប្រកបរបរជា អ្នកលក់ស្ករកៅស៊ូ និងភេសជ្ជៈប៉ូវកំលាំង
ចំពោះកន្លែងដេកគឺត្រូវដេកនៅតាមទីសាធារណៈផ្សេងៗមាន ចំណត រទេះភ្លើង រឺ បង្គន់
អនាម័យសាធារណៈ ជាដើម...។


តាម Chosun Ilbo បានអោយដឹងថាបើទោះបីជា Choi Sung-Bong មិនបានចូលសាលារៀន
បឋម រឺ អនុវិទ្យាល័យ នឹងគេតែ Choi Sung-Bong មានសមត្ថភាពជាប់ នៅក្នុងការធ្វើ
តេស្តន៍ GED ដែលមានតំលៃស្មើនឹង កំរិតធម្យមសិក្សានៅក្នុងប្រទេសកម្ពុជាយើង​ ។ ពេល
នោះរូបគេក៏បានចូលទៅរៀននៅក្នុងសាលាបង្រៀនផ្នែកមុខជំនាញ សិល្បៈនៃការសំដែង
មួយរួចបានបញ្ចប់ការសិក្សានៅទីនោះផងដែរ ។ ដោយខ្វះថវិការ Choi Sung-Bong មិន
អាចរៀនបន្តបានខ្ពស់ជាងនេះទៀតទេ ។

នៅក្នុងកម្មវិធី Choi Sung-Bong បានអោយដឹងថារូបគេមានបំណងចង់ក្លាយជាអ្នកចំរៀង
ម្នាក់តាំងតែពីតូចម្ល៉េះ បន្ទាប់ពីរូបគេបានស្តាប់ចំរៀងរបស់អ្នកចំរៀងម្នាក់ដ៏គួរអោយលន្លង់
លន្លោច ។ រូបគេបានចាប់ផ្តើមហាត់រៀនច្រៀងដោយខ្លួនឯងតាំងពីពេលនោះមក ។ រូបគេ
ក៏បានចូលរួមក្នុងកម្មវិធីបង្វឹកផ្នែកចំរៀងមួយមានឈ្មោះថា Dae Jun Vocal Department ។


កាលពីថ្ងៃទី 06ខែមិថុនា កន្លងទៅបទចំរៀង Nella Fantasia ត្រូវបានចាក់ផ្សាយទៅតាម
ប៉ុស្តិ៍ទូរទស្សន៍របស់កូរ៉េស្ទើរតែគ្រប់ប៉ុស្តិ៍ និង គ្រប់តំបន់ ។ ដែលតាមរយៈផ្ទាំងទស្សនីយ
ភាពនោះ Choi Sung-Bong មិនត្រឹមតែធ្វើអោយគណៈមេប្រយោគទេដែលទប់ទឹកភ្នែកមិន
បាន សូម្បីតែទស្សនិកជនដែលនៅទីនោះផ្ទាល់ក៏ដូចជាទស្សនិកជនទស្សនាតាមកញ្ចក់
ទូរទស្សន៍មួយចំនួនក៏មិនអាចទប់ទឹកភ្នែករបស់ខ្លួនបានឡើយ ។


សាច់រឿងរបស់យុវជនកំព្រា Choi Sung-Bong ត្រូវបានទស្សនាវដ្តី Time យកទៅចុះផ្សាយ
បន្ត ដែល Time ក៏បានធ្វើការរៀបរាប់ដល់បណ្តាអ្នកចំរៀងល្បីៗដែលជាយុវជនវ័យក្មេង
និងធ្លាប់មានឆាកជីវិតស្ថិតក្នុងសភាពលំបាកលំបិនផងដែរ ដូចជា Paul Potts ដែលជាអ្នក
យកឈ្មះបាននៅក្នុងកម្មវិធីមួយមានឈ្មោះថា Britain's Got Talent ជាដើម ។ Time ក៏បាន
ធ្វើការប្រៀបធៀបគ្នារវាង Choi Sung-Bong ទៅនឹង I Dreamed A Dream Susan Boyle
ដែលក៏ជាអ្នកដែលធ្លាប់មានប្រវត្តិកំសត់ម្នាក់ដែរ ។

ចុងបញ្ចប់ Choi Sung-Bong ត្រូវបានគណៈមេប្រយោគ Kolleen Park បានធ្វើការសន្យា
ថានឹងជួយឧបត្ថម្ភអោយ Choi Sung-Bong បានសំរេចនូវគោលបំណងដែលចង់ក្លាយជា
អ្នកចំរៀងដីល្បីមា្នក់តាមបំណងរបស់ខ្លួននាពេលអនាគតខាងមុខនេះ ៕
ដោយ៖ យ៉ាវីន

Tags: