CamNews

ព័ត៌មានជាតិ 

ស្គាល់គ្នាតាម ហ្វេកបុក លួងលោម សិស្សសាលា ទៅដេកផ្ទះសំណាក់ ម្តាយឪពុកខាងស្រី ប្តឹងឲ្យសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ៖ ក្មេងៗ ៣នាក់ ត្រូវបានសមត្ថកិច្ច នគរបាលខណ្ឌចំការមន ឃាត់ខ្លួនកាលពីរសៀល
ថ្ងៃទី២៥ ខែ សីហា ឆ្នាំ២០១៣ បន្ទាប់ពីពួកគេបាន ទាក់ទងយុវតីជាសិស្សសាលាទួនហ្វា នាំ
យកទៅដើរលេង ហើយជ្រុល ទៅដេកនៅផ្ទះសំណាក់ បាត់អស់មួយយប់ ទើបអាណាព្យាបាល
ចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចចាត់ការ តាមផ្លូវច្បាប់។        

យុវជនទាំង៣នាក់ខាងលើ ទី១ឈ្មោះ សួស ពិសី អាយុ ១៦ឆ្នាំ ស្នាក់នៅសង្កាត់បឹងទំពុន ខណ្ឌ
មានជ័យ ទី២ ឈ្មោះ សុច ចាន់ពិសី អាយុ ១៦ឆ្នាំ និងទី៣ ឈ្មោះ ស៊ុន ឧត្តម អាយុ១៦ឆ្នាំ ដូច
គ្នា។

តាមការរៀបរាប់របស់ក្រុម ក្មេងៗ ដែលត្រូវសមត្ថកិច្ច ឃាត់ខ្លួននេះ បាននិយាយថា នៅក្នុងចន្លោះ
យប់ថ្ងៃទី២៤ ឈានចូលទី២៥ ខែសីហា ពួកគេទាំង៣នាក់ បានស្គាល់យុវតីជាសិស្សសាលារៀន
ចិន ទួនហ្វា តាមហ្វេកបុក ទើបរូបគេឈាន ទៅដល់ណាត់គ្នាដើរលេងជាមួយគ្នា ហើយបង្ហួសទៅ
ដេកផ្ទះសំណាក់រួមគ្នា អស់មួយយប់ ជា ហេតុធ្វើឲ្យ អាណាព្យាបាលខាងស្រី មានការភ័យព្រួយ
យ៉ាងខ្លាំង ។ លុះព្រឹកឡើង ក៏ត្រូវម្តាយយុវតីប្តឹងចាប់ខ្លួន ឲ្យសមត្ថកិច្ចតែម្តង ។

បន្ទាប់ពីដឹងថា កូនរបស់ខ្លួន ត្រូវយុវជនទាំង៣នាក់ ខាងលើ អន្ទងតាមហ្វេកបុក នាំដើរលេង និង
ដេកផ្ទះ សំណាក់ ធ្វើឲ្យម្តាយអាមាស់មុខ និងអាសោចបំផុត ។ ដូច្នេះសូម យុវជន យុវតីទាំង កុំ
ភ្លើតភ្លើន កុំចិត្តងាយពេក ក្នុងការស្គាល់គ្នាបែបនេះ៕

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ