(មណ្ឌលគិរី)៖ រថយន្តសេរីទំនើបម៉ាក Lexus ពណ៌ស RX-330 ១គ្រឿងរបស់លោក ហឹម សុផាត ដែលជាមន្រ្តីយោធាបានក្រឡាប់ ចេញសុទ្ធតែឈើ នៅព្រឹកព្រលឹមថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៦ ត្រង់ចំណុចផ្លូវបំបែក ស្រុកចាស់ ស្ថិតក្នុងភូមិអូររណា ឃុំស្រែខ្ទុម ស្រុកកែវសីមា សង្ស័យខ្លាចសមត្ថកិច្ចជំនាញតាមពីក្រោយ។
មន្រ្តីជំនាញបានបង្ហើបប្រាប់ រថយន្តខាងលើជាកម្មសិទ្ធ របស់មន្រ្តីយោធាម្នាក់ឈ្មោះ ហ៊ឹម សុផាត មេបញ្ជាការ (គ៣) ស្រុកកោះញែក ដែលមេកើយរបស់ខ្លួន ទើបតែដកមុខដំណែងថ្មីៗនេះ។
សមត្ថកិច្ចបានបន្តថា រថយន្តខាងលើដឹងឈើប្រណីតធំៗ ចំនួន៣សន្លឹក មានអ្នករួមដំណើរចំនួន៣នាក់ បានរងរបួស៕





ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី