(បរទេស)៖ តារាសម្តែងហុងកុង Christine Ng ដែលបានរួមរស់ជាមួយស្វាមីគឺលោក Kasey Lin អស់រយៈពេល១៧ឆ្នាំមកហើយនោះ ពិតជាធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំងនោះគឺបន្ទាប់ពីមានការលេចឮដំណឹងតាមរយៈបណ្តាញប្រព័ន្ធផ្សព្វផ្សាយ នៅថ្ងៃពុធ សប្តាហ៍នេះថា ស្វាមីរបស់នាងបានចំណាយពេលអស់២ម៉ោង ជាមួយស្ត្រីម្នាក់នៅក្នុងរថយន្ត។
ឆ្លើយតបទៅអ្នកការសែតតាមសួរ នាង Ng បានសារភាពថា រូបនាងពិតជាមានការអន់ចិត្តបន្តិចបន្ទួច បន្ទាប់ពីបានអានដំណឹងអំពីស្វាមីរបស់នាង។
តារាស្រី វ័យ៤៧ឆ្នាំរូបនេះ និយាយថា នាងមិនស្គាល់នារីនោះទេ ហើយនឹងស្វែងយល់ពីប្តីខ្លួនថែមទៀត បន្ទាប់ពីនាងទៅផ្ទះវិញ តែពេលដែលអ្នកកាសែតចោទសួរថាតើនាងនឹងលែងលះគ្នាជាមួយប្តីទេ, Ng ឆ្លើយថា នាងនឹងជ្រើសរើសផ្លូវដំបូងគឺជឿជាក់លើគេជាមុនសិន ដូច្នេះមានន័យថា Ng មិនចង់បែកបាក់ស្វាមីឡើយ ទោះបីចាប់បានថាគេកំពុងនៅជាមួយស្រីថ្មីក្តីក៏នៅតែរង់ចាំការបញ្ជាក់ពីប្តីថាគេនិងនារីនោះមិនមានសម្ព័ន្ធភាពស្នេហាដូចដែលសារព័ត៌មានធ្លាប់ចុះផ្សាយកន្លង មកទេ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង