CamNews

តារា 

Britney Spears នឹងរៀបការលើកទី៣?


ពីប្រភពព័ត៌មានទស្សនាវដ្តី The Sun ប្រទេសអង់គ្លេសបានឲ្យដឹងថា នាង Britney Spears
បានភ្ជាប់ពាក្យស្ងាត់ៗជាមួយមិត្តប្រុសរបស់នាងគឺលោក Jason Trawick ដែលជាអ្នកគ្រប់
គ្រង់នាងពីមុន។មានការសង្ស័យថា អ្នកទាំង២នាក់នេះបានភ្ជាប់ពាក្យជាមួយគ្នាកាលពី
សប្តាហ៍មុន បន្ទាប់ពីនាងបានអោយគេថតរូបដោយមានពាក់ចិញ្ចៀនពេជ្រដ៏ធំមួយនៅលើ
ម្រាមដៃរបស់នាង។
វាជាលើកទី៣ហើយដែល នាង Britney Spears អាយុ២៩ឆ្នាំរូបនេះ បានរៀបការ។ លើកទី១
នាង Britney Spears បានរៀបការជាមួយលោក Jason Alexander ​ដែលជា​មិត្តភក្តិរបស់នាង​
តាំងពីកុមារភាព កាលពីឆ្នាំ២០០៤ ប៉ុន្តែ ការរៀបការនេះត្រូវបានលុបចោលភ្លាមៗ។

បន្ទាប់មក នាងបានរៀបការជាមួយលោក Kevin Federline ដែលជាឪពុកនៃកូន២នាក់របស់
នាង និងបានរួមរស់ជាមួយគ្នាពីឆ្នាំ២០០៤ដល់ឆ្នាំ២០០៦។

ក្នុងបទសម្ភាសន៍មួយ នាង Britney Spears បាននិយាយថា វាជាការពិតដែលថានាង​កំពុង​
ពិចារណាការៀបការនេះហើយមានកូនបន្ថែមទៀត នោះ។

ប្រភព៖ Nguoiduatin
ដោយ៖ ណាវី ។

Tags: