CamNews

រូបភាពផ្សេងៗ 

រូបភាពមានភាពទាក់ទាញបំផុត ក្នុងសប្តាហ៍កន្លងទៅ

នាសប្តាហ៍កន្លងទៅរូបភាព ត្រសក់ នៅក្នុងអង្គប្រជុំតំណាងរាស្រ្ត អឺរ៉ុប រន្ទះបាញ់ទៅលើ
ភ្នំភ្លើងនៅភាគខាងត្បូង Chile ...ជាដើម បានក្លាយជារូបភាពដែលមានភាពទាក់ទាញ និង
ចាប់អារម្មណ៍បំផុត ៖

Ahmed El-Belasy, អាយុ 31ឆ្នាំ ត្រូវបានជនមិនស្គាល់មុខបាញ់ដោយកាំភ្លើងចំភែ្នក នៅក្នុង
ការតវ៉ាមួយក្នុងប្រទេស អេហ្ស៊ីប នាកំឡុងខែមករា ក្នុងទីក្រុង Cairo ។

នេះជារូបត្រសក់ នៅលើតុរបស់ Francisco Sosa-Wagner តំណាងប្រទេស អេស្ប៉ាញ នៅក្នុងអង្គប្រជុំតំណាងរាស្ត្រក្នុងទី្វបអឺរ៉ុប Strasbourg ប្រទេសបារាំង ក្រោមកិច្ចពិភាក្សា
រកដំនោះស្រាយ ក្រោយពេលមានការកើតឡើងនៃជំងឺ E.coli ។

រន្ទះបាញ់ទៅលើភ្នំភ្លើង Puyehue-Cordon Caulle ដែលកំពុងផ្ទុះ នៅភាគខាងត្បូងប្រទេស
Chile ។

អ្នកសារពត៌មានម្នាក់កំពុងតែធ្វើដំនើរនៅលើកំអែលភ្នំភ្លើង Puyehue-Cordon Caulle ដែល
បានគ្រប់ដណ្តប់លើផ្លូវនៅជិតព្រំប្រទល់
Cardenal Samore ដែលនៅកណ្តាល Argentina
និង Chile


ស្ត្រីដេករួមគ្រែនៅមន្ទីរពេទ្យសម្ភព Dr. Jose Fabella ក្នុងទីក្រុង Manila ប្រទេស ហ្វីលីពីន
ជាមន្ទីរពេទ្យដែលមានស្ត្រីមកសំរាលកូននៅទីនោះច្រើនបំផុត ។

យុវជនម្នាក់សំឡឹងមើលទៅព្រំប្រទល់ប្រទេស Syria និង Israel ពីខ្ពង់រាប Golan នៅជិតភូមិ
Majdal Shams ។

រន្ទះបាញ់កំពូលអាគារ Empire State Building នៅក្នុងទីក្រុង New York សហរដ្ឋអាមេរិច ។

នេះជារូបភាពខ្យល់ព្យុះ Adrian ដែលកើតមានឡើងនៅសមុទ្រ ភាគខាងលិច ប្រទេស
មិចស៊ិចកូ ដែលថតដោយផ្កាយរណប GOES របស់អង្គភាពផ្នែកបរិយាកាស​និង សាគរ
សហរដ្ឋអាមេរិច (NOAA) ។


យាន្តអាវកាស Endeavour កំពុងតែធ្វើការតភ្ជាប់ទៅនឹងស្ថានីយ៍យានអាវកាសអន្តរជាតិ
ISS ដែលថតដោយ NASA ។

យន្តហោះចំបាំងធុន F-16 របស់កងទ័ពអាមេរិច បង្ហាញផ្ទាំងទស្សនីយភាពដ៏អស្ចារ្យមួយ នៅក្នុងការតាំងពិព័រណ៌ អាកាសចរណ៍ អាមេរិច-រ៉ូម៉ានី នៅព្រលាន Kogalniceanu ប្រទេស
រ៉ូម៉ានី ។
[/FONT]
សៀករហ័សកម្មដែលសំដែងដោយលោក Nathan Burton នៅកន្លែងហែលទឹក Flamingo នៃ
រដ្ឋ Las Vegas
ជាមួយអតីតបវរកញ្ញាអាមេរិច ឆ្នាំ 2010 Rima Fakih

ស្រ្តីជាម្តាយ និងកូនស្រីនៅកណ្តាលសួនផ្កាពណ៌ក្រហមដ៏ធំល្វឹងល្វើយ នៅក្នុងតំបន់អភិរក្ស
ធម្មជាតិ Blackstone Fields នៅ Worcestershire ក្នុងប្រទេស អង់គ្លេស ។

នេះជាបន្ទះថ្មអគ្គីសនីដើរដោយពន្លឺព្រះអាទិត្យសំរាប់ផ្គត់ផ្គង់ដល់រទេះភ្លើងក្រោមដី Antwerp
ដំនើរការដោយថាមពលព្រះអាទិត្យជាលើកដំបូងរបស់ អឺរ៉ុប ភ្ជាប់ពីទីក្រុង Paris ប្រទេស
បារាំង និងទីក្រុង Amsterdam ប្រទេស ហូឡង់ ។


យុវសិស្សស្រីបង្អួតសាច់ដុំគ្នានៅក្នុងថ្នាក់រៀនរបាំ បាឡេ មួយក្នុងមហោស្រប Croatia នា
ទីក្រុង
Split ប្រទេស Croatia

រូបភាពសត្វក្របីដ៏ធំមួយនេះ កើតពីការច្នៃប្រឌិតពីដើមឈើនៅក្នុងការតាំងពិព័រណ៌មួយនៅ
ក្រុង Xian ខេត្ត Shaanxi ប្រទេសចិន ។

ភ្ញៀវទេសចរណ៍ធ្វើដំនើរដោយជិះ អូដ្ឋ កាត់វាលខ្សាច់ Dunhuang ខេត្ត Gansu ប្រទេសចិន

ផ្លែឪឡឹកចំឡែកនៅក្នុងខេត្ត Fujian ប្រទេសចិន ៕
ដោយ ៖ យ៉ាវីន

Tags: