CamNews

ព័ត៌មានជាតិ 

ដំណឹងល្អ សម្រាប់អ្នកនេសាទ និងកសិករដាំស្វាយ ក្រុមហ៊ុនចិនបានចុះកិច្ចព្រមព្រៀងថ្មីដើម្បីបង្កើនការនាំចេញ

ភ្នំពេញ ៖ នៅក្រោមអនុស្សារណៈយោគយល់ថ្មីមួយ ដែលបានចុះហត្ថលេខាកាលពីសប្តាហ៍មុនរវាងក្រសួងកសិកម្មកម្ពុជាជាមួយក្រុមហ៊ុនចិន Hunty ខូអិលធីឌីនឹងធ្វើការនាំចេញផលិតផលត្រី និងផ្លែស្វាយចំនួន ១០០,០០០ តោនទៅកាន់ប្រទេសចិន។

រដ្ឋមន្ត្រីក្រសួងកសិកម្ម ឯកឧត្តម វេង សាខន បានមានប្រសាសន៍ថា នេះជាជំហានដ៏សំខាន់មួយក្នុងការពង្រីកទីផ្សារសម្រាប់ផលិតផលក្នុងស្រុកចេញទៅបរទេស។ អនុស្សរណៈនៃការយោគយល់គ្នានេះ ធ្វើឡើងស្របពេលដែលប្រជាកសិករចិញ្ចឹមត្រី និងស្វាយសព្វថ្ងៃកំពុងត្រូវការទីផ្សារថ្មីនាំចេញទៅក្រៅប្រទេស ហើយនេះក៏ជាកត្តាជំរុញឲ្យវិស័យនេសាទនៅកម្ពុជាមានការរីកចម្រើនផងដែរ។


ក្រសួងកសិកម្ម ក៏កំពុងតែជំរុញលើកកម្ពស់ការចិញ្ចឹមត្រីក្នុងការផលិតផលិតផលក្នុងស្រុកដើម្បីឲ្យឆ្លើយតបទៅនឹងតម្រូវការកើនឡើង និងជួយកាត់បន្ថយការនាំចូលពីប្រទេសជិតខាងថែមទៀតផង ៕


ប្រែសម្រួល ៖ ច័ន្ទ

ប្រភព៖ KhmerTimes


Tags: Local news Social news