(ព្រះវិហារ)៖ រថយន្តដឹកប្រេងមួយគ្រឿង បានបុកម៉ូតូលក់នំប៉័ងតាមដងផ្លូវ បណ្ដាលឲ្យផ្ទុះឆាបឆេះយ៉ាងសន្ធោសន្ធៅ នៅម៉ោង១០៖៣០នាទី ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតភូមិត្រពាំងសង្កែរខាងលិច ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ តែសំណាងល្អ មិនមានសេចក្តីរាយការណ៍ពីអ្នករងគ្រោះនោះទេ។
មេបញ្ជាការអាវុធហត្ថខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ត្រី កង សាគុណ បានប្រាប់អង្គភាព Fresh News រហូតមកដល់ពេលនេះ ភ្លើងបានរលត់ទៅវិញ ហើយក្រោមពីមានកិច្ចអន្តរាគមន៍ ពីសំណាក់កម្លាំងសមត្ថកិច្ច និងអាជ្ញាធរ។ លោកថា តាមព័ត៌មានរាយការណ៍មក គឺមិនមានអ្នករងគ្រោះនោះទេ៕



ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី