CamNews

ភាពយន្ត 

ឈុតក្តៅសាច់ក្នុងរឿង Breaking Dawn

តាមផែនការពង្រៀង ភាគថ្មីរបស់ភាពយន្តដ៏ល្បី Twilight នឹងបង្ហាញខ្លួននៅខែវិច្ចិការ
ខាងមុខនេះ ដែលអាចនឹងមានឈុតក្តៅសាច់ជាច្រើនរវាង Dracula Edward និង Bella នៅពេលដែលពួកគេរៀបការ ដំនើរកំសាន្តក្រោយពេលរៀបការ និងពេលសម្រាលកូន។

ជាបន្ត Breaking Dawn នឹងធ្វើឲ្យទស្សនិកជនជក់ចិត្តជាមួយបណ្តារូបភាពដ៏ស្អាតៗ ។


មិនគ្រាន់តែមានឈុតថើបគ្នាដ៏ស្រៀវស្រើបប៉ុណ្ណោះទេ ,នៅក្នុងសាច់រឿងក៏មានឈុតលើ
គ្រែរវាង Edward និង​ Bella ផងដែរ ។



Edward និយាយទៅកាន់ Bella ថា៖ បងមិនចង់ឲ្យអូនត្រូវបាត់បង់ជីវិតដោយសារបងទេ។ បងចង់ឲ្យអូននូវអ្វីៗទាំងអស់ តែមិនចង់ឲ្យអូនបាត់បង់អ្វីមួយសោះឡើយ ។ បងមិនចង់កេង
ប្រវ័ញ្ចលើ​អនាគតរបស់អូនទេ។




ទោះបីជា Edward អាចមើលបានចិត្តគំនិតរបស់មនុស្សទាំងអស់ ក៏ប៉ុន្តែដោយឡែក
Bella Edward មិនអាចមើលអី្វបានទេ។



ស្រីកំដរស្អាតៗក្នុងពិធីអាពារហ៍ពិហ៍របស់ Edward និង Bella: Esme Cullen (Elizabeth
Reaser ដើរតួ) ជាមួយនឹងបងប្អូនរបស់គ្រួសារ Denali : Irina (Maggie Grace), Kate
(Casey LaBow) និង Tanya (MyAnna Buring).

Bella នៅតែមានទំនាក់ទំនងដ៏ស្និទ្ធស្នាលជាមួយនឹងបងស្រីរបស់ Edward គឺនាង Alice
Cullen (អ្នកដើរតួ Ashley Greene)៕

ប្រភព៖ Summit Entertainment
ដោយ៖ ណាវី ។

Tags: