នៅប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យសិល្បៈក្នុងប្រទេសកូរ៉េខាងត្បូងមានការរីកចំរើនគួរ
អោយកោតសរសើរ ក្នុងនោះចំពោះផ្នែកសិល្បៈចំរៀងប្រិយមិត្តពិតជាបានស្គាល់ខ្លះៗ
រួចមកហើយដូចជា 2EN1 ,Super Junior ,Big Bang ...ជាដើម ក្រុមទាំងនេះសុទ្ធតែជា
ក្រុមល្បីៗនៅក្នុងពិភពសិល្បៈរបស់ កូរ៉េខាងត្បូងពេលបច្ចុប្បន្ន ។ បុគ្គលគ្រប់រូបពេល
ដែលចាប់ផ្តើមធ្វើអ្វីមួយតែងតែចង់បានលទ្ធផលល្អ មានកេរ្តិ៍ឈ្មោះ តួយ៉ាងដូចជាក្រុម
ចំរៀងទាំងនោះ ពេលដែលបង្កើតក្រុមរបស់ខ្លួនពួកគេខិតខំរកឈ្មោះណាដែលមាន
អត្ថន័យ និងពិរោះៗសំរាប់ក្រុមរបស់គេ ។ តើប្រិយមិត្តដែលមានចម្ងល់ថាតើក្រុមចំរៀង
ដែលប្រិយមិត្តពេញនិយមនោះមានអត្ថន័យយ៉ាងដូចម្តេចដែរ ?
ក្រុម Big Bang

ឈ្មោះរបស់ក្រុម មានប្រភពពីទ្រឹស្តី Big Bang។ អ្នកណាក៏បានដឹងថា ការផ្ទុះ Big Bang គឺជា
ការចាប់ផ្តើមមានសារៈសំខាន់យ៉ាងច្រើនចំពោះពិភពលោក។ ដោយសារមានការផ្ទុះនោះ
ហើយ ទើបសាកលលោកបានចាប់ផ្តើមបង្កើតឡើង។ ដូច្នេះ មកពីគំនិតនេះហើយដែលក្រុម
បានយកឈ្មោះ Big Bang ដាក់ឈ្មោះឲ្យក្រុមរបស់ខ្លួនក្នុងគោលបំណង នឹងបង្កើតឡើងនូវ
ការផ្ទុះដ៏ធំមួយក្នុងវិស័យឧស្សាហកម្មកំសាន្ត។ ហើយកន្លងមក Big Bang ក៏ធ្វើបាន។ ពេល
បច្ចុប្បន្ន ក្រុមចម្រៀងនេះ ទទួលបានជោគជ័យជាច្រើន នឹងក្លាយទៅជាក្រុមចម្រៀងដែល
មានអតិថិជនពេញនិយមច្រើនជាងគេទៀតផង ។
ក្រុម TVXQ

ប្រសិនបើរំលឹកពីក្រុម TVXQ នោះ ក្នុងចំនោម Fan 10នាក់ដែលពេញនិយមចំរៀងកូរ៉េ នឹង
មាន 9នាក់បានដឹងពីអត្ថន័យរបស់ក្រុមនេះរួចទៅហើយ ។ TVXQ ជាឈ្មោះកាត់មកពីពាក្យ
ថា Tong Vfang Xien Qi (ឈ្មោះជាភាសាចិន៖មានន័យថា អាទិទេពមកពីទិសខាងកើត )
និងនៅកូរ៉េមានឈ្មោះផ្សេងមួយទៀតគឺ DBSK (អានជាភាសាកូរ៉េ Dong Bang Shin Gi) ។
ក្រុម JYJ

JYJ ជាក្រុមមួយដែលទទួលបានជោគជ័យយ៉ាងខ្លាំងផងដែរនាពេលបច្ចុប្បន្ននេះ ។ ចំពោះ
ឈ្មោះរបស់ក្រុម JYJ គឺជាឈ្មោះបូកបញ្ចូលគ្នារវាងសមាជិកទាំងបី គឺ
Jae Joong,
Yoo Chun
និង
Jun Su ។
ក្រុម 2AM

2AM មានន័យថា ម៉ោងពីរព្រឹក ។ នេះជាពេលវេលាដ៏ស្ងប់ស្ងាត់បំផុតដែលអាចធ្វើអោយ
មនុស្សគ្រប់រូប នឹកឃើញនូវហេតុការណ៍ផ្សេងៗទាំងឡាយដែលបានកើតឡើងចំពោះរូប
គេ,អាស្រ័យដោយអត្ថន័យនោះហើយ ទើបក្រុមនេះបានកំណត់យក 2AM ជាឈ្មោះសំរាប់
ក្រុមរបស់ខ្លួន ជាមួយនឹងបទចំរៀងដែលបង្កប់នូវមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ ផ្អែមល្ហែម
...ជាដើម ។
ក្រុម 2PM

2PM មានន័យថា ម៉ោង2រសៀល ។ ជាពេលវេលាដែលស្តែងអោយឃើញពីសកម្មភាព ដ៏
សកម្ម និងស្វាហាប់បំផុតក្នុងរយៈពេលពេញមួយថ្ងៃ ។
ក្រុម CNBLUE

CN ជាពាក្យកាត់មកពីពាក្យថា Code Name និង BLUE គឺជាពាក្យផ្សំនៃអក្សរដំបូងដែល
តំណាងអោយសមាជិកម្នាក់ៗនៅក្នុងក្រុមនោះ ។ Burning តំណាងអោយ Lee Jong Hyun
Lovely តំណាងរបស់ Kang Min Hyuk, Untouchable តំណាងរបស់ Lee Jung Shin និង
Emotional តំណាងអោយ Jung Young Hwa ។
ក្រុម Super Junior

សមាជិកទាំង 13រូបរបស់ក្រុមនេះនៅពេលដែលទើបតែបង្កើតក្រុម ដំបូងសុទ្ធតែមានអាយុ
ក្មេងៗទាំងអស់ ។ ពាក្យ Super មានន័យថា" អស្ចារ្យ " ដែលមានន័យថាក្រុមនេះមាន
សមត្ថភាពពូកែអស្ចារ្យនៅគ្រប់កាលៈទេសៈ និងគ្រប់តំបន់ ។
ក្រុម SS501

SS មកពីពាក្យ Super Star និង 501 បានន័យថាសមាជិកទាំង 5 គឺតែ មួយជានិច្ច ។
ក្រុម SHINee

SHINee ក្លាយមកពីពាក្យ" Shiny " ដែលមានន័យថាភ្លឺរលោង ។
ក្រុម UKISS

UKISS ជាពាក្យសរសេរកាត់នៃពាក្យ
Ubiquitous Korean International Super Star ដែល
មានន័យថា បណ្តាតារារបស់កូរ៉េខាងត្បូងដែលល្បីៗនៅលើពិភពលោក ។
ក្រុម SNSD

SNSD (So Nyeo Shi Dae) ដែលមានឈ្មោះជាភាសាអង់គ្លេស Girl's Generation ដែលក្នុង
នេះចង់បានន័យថាដល់ពេលវេលាដែលនារី គ្រប់គ្រងពិភពលោកហើយ ។
ក្រុម 2NE1

2NE1 មានន័យថា
New Evolution of the 21st Century (បដិវត្តន៍ថ្មី របស់សតវត្សរ៍ទី21) ។
ក៏ប៉ុន្តែ អ្នកគាំទ្ររបស់ 2NE1 នៅតែចូលចិត្តបកប្រែថា To anyone ជាង។
ក្រុម After School

ឈ្មោះនេះបានធ្វើអោយគ្រប់គ្នាមានអារម្មណ៍ធូរស្រាលមួយកំរិត ជាពិសេសចំពោះសិស្សា
នុសិស្ស ពីព្រោះពាក្យនេះមានន័យថាម៉ោងសំរាកបន្ទាប់ពីការសិក្សាក្នុងថ្នាក់ត្រូវបានបញ្ចប់
ដោយយោងទៅលើ អត្ថន័យនេះហើយទើបក្រុម After School មានទិសដៅនាំមកជូនប្រិយ
មិត្តនូវ អារម្មណ៍ធូរស្រាល បំផុតតាមរយៈបទចំរៀង និង សកម្មភាពសំដែងរបស់ក្រុមខ្លួន
ដើម្បីអោយអ្នកគាំទ្រទទួលអារម្មណ៍ថាបានធូរស្បើយ ប្រៀបបាននៅនឹងពេលបន្ទាប់ពី
បញ្ចប់ការសិក្សាដូច្នោះដែរ ។
ក្រុម 4Minute

តាមឈ្មោះនេះបញ្ជាក់ថា ក្រុមខាងលើនឹងធ្វើអោយមានភាពទាក់ទាញបំផុតមកលើក្រុម
ខ្លួនពីសំណាក់អ្នកគាំទ្រទាំងឡាយតែក្នុងរយៈពេល 4នាទី ប៉ុណ្ណោះ ។ ម្យ៉ាងទៀតវាក៏បាន
បញ្ជាក់ពីការខិតខំប្រឹងប្រែងរបស់សមាជិកម្នាក់ៗក្នុងក្រុម នៅគ្រប់នាទីនីមួយៗ ផងដែរ ។
ក្រុម Kara

Kara ក្លាយពីពាក្យ Chara ជាភាសា ក្រិច ដែលមានន័យថា សេចក្តីសប្បាយរីករាយ និងមួយ
ផ្សេងទៀតមានន័យថា សូរដ៏ផ្អែមល្ហែម ។
ក្រុម T-ara

T-ara បានបង្ហាញគោលដៅរបស់ក្រុមថា នឹងល្បីល្បាញក្នុងវិស័យកំសាន្ត ប្រៀបបាននឹង
រាជនីចំរៀង ដែលត្រូវបានពាក់គ្រឿងអលង្កាថ្ម Tiara ដ៏ស្អាតអស្ចារ្យ។
ក្រុម f(x)

រាល់សមាជិកទាំងអស់ក្នុងក្រុមអាចបញ្ចេញនូវសមត្ថភាពរបស់ខ្លួនបានតាមរយៈបទចំរៀង
ប្រៀបបានទៅនឹងការដោះស្រាយអនុគមន៍ f(x) ក្នុងគណិតវិទ្យា ដែលជានិច្ចជាកាលតែង
តែផ្លាស់ប្តូរទៅតាមតំលៃនៃ x ។ ចំពោះន័យមួយផ្សេងទៀតគឺ f មកពីពាក្យថា flower (ផ្កា)
x គឺសំដៅទៅលើ គូក្រូម៉ូសូម XX របស់ស្រ្តី ៕
(ប្រភពពី ione)
ដោយ៖ យ៉ាវីន