CamNews

កំសាន្ត 

ខ្សែភាពយន្ដរឿង “Praomook” ឈរនៅលេខទី៤ ក្នុងចំណោមរឿង ដែលទទួលបាន ពិន្ទុវាយតម្លៃខ្ពស់បំផុតទាំង ១០

ខ្សែភាពយន្ដរឿង “Praomook” ដែលសំដែងដោយលោក Pon Nawasch និងកញ្ញា Bua Nalinthip បានចាក់បញ្ចាំងភាគបញ្ចប់ នៅថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ ២០២១ នេះ ។ ខ្សែភាពយន្ដនេះ ទទួលបានការកោតសរសើរជាច្រើនពីអ្នកទស្សនា នៅក្នុងប្រទេសថៃ និងប្រទេសជាច្រើនទៀត ។



នៅពេលចាក់បញ្ចាំង នៅលើកញ្ចក់ទូរទស្សន៍ Thai TV3 ខ្សែភាពយន្ដភាគថ្មីនេះ ផ្ទុះខ្លាំង នៅលើបណ្ដាញ Twitter ប្រទេសថៃ ។ ភាគបញ្ចប់ទទួលបានពិន្ទុវាយតម្លៃ ៣.៧ ភាគរយ ។ មិនតែប៉ុណ្ណោះ ខ្សែភាពយន្ដរឿង “Praomook” ទទួលបានពិន្ទុវាយតម្លៃជាមធ្យម 2.65 ភាគរយ ។



ជាលទ្ធផល ខ្សែភាពយន្ដនេះ ឈរនៅចំណាត់ថ្នាក់លេខ ៤ នៅលើតារាង នៃខ្សែភាពយន្ដ ដែលទទួលបានពិន្ទុវាយតម្លៃខ្ពស់បំផុតទាំង ១០ នៅពាក់កណ្ដាលត្រីមាសទី១ ឆ្នាំ ២០២១ នៅលើកញ្ចក់ទូរទស្សន៍ Thai TV3 ។ សូមអបអរសាទរ ចំពោះលោក Pon Nawasch, កញ្ញា Bua Nalinthip និងក្រុមទាំងមូល ៕




ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Thaiupdates