CamNews

ព័ត៌មានជាតិ 

បុរសម្នាក់សង្ស័យ មានវិបត្តិផ្លូវចិត្ត រត់ចូលវត្តនន្ទមុនី យកកាំបិតបុ័ងតោ របស់ដូនជី អារកខ្លួនឯង

ភ្នំពេញ : បុរសម្នាក់មិនស្គាល់ អត្តសញ្ញាណ សង្ស័យមានវិបត្តិផ្លូវចិត្ត បានរត់ចូលក្នុងវត្តនន្ទមុនី ហើយទៅ​យកកាំបិតបុ័ងតោ របស់យាយជី អារកខ្លួនឯង តែភ្លាមៗនោះត្រូវបាន គេជួយសង្គ្រោះទាន់ រួចនាំទៅប៉ុស្តិនគរបាលស្ទឹងមានជ័យ ខណ្ឌមានជ័យ ដើម្បីប្រកាសស្វែងរក សាច់ញាតិមកទទួល យកទៅវិញ ត្បិតជន​រងគ្រោះមិនបាននិយាយអ្វីទាំងអស់។

មន្រ្តីនគរបាលប៉ុស្តិស្ទឹងមានជ័យ បានអោយដឹងថា មុនពេលកើតហេតុនាព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០១៥​នេះ ជនរងគ្រោះបានដើរតាមផ្លូវតែម្នាក់ឯង ពីម្តុំច្រមុះជ្រូកស្ទឹងមានជ័យ ឆ្ពោះទៅវត្តនន្ទមុនី ហើយយកកាំបិតមកចាប់អារកខ្លួនឯង បណ្តាលរងរបួសហូរឈាមស្រោចខ្លួន មុនពេលប្រជាការពារ និងនគរបាលប៉ុស្តិជួយទាន់ ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP