CamNews

តារា 

Steve Jobs ក្លាយទៅជាវីរបុរសក្នុងរឿង

ជាមួយនឹងជោគជ័យហួសពីការស្មានរបស់ Apple ក្នុងពេលវេលាកន្លងមក ក្រោមការ
ដឹកនាំដ៏ប៉ិនប្រសព្វរបស់ Steve Jobs ឥឡូវនេះ CEO របស់ Apple រូបនេះនឹងក្លាយទៅ
ជាវីរបុរសក្នុងឈុតសៀវភៅរឿងមានរូបភាពថ្មី ដែលស្តីអំពីលោកផ្ទាល់។

សៀវភៅនេះមានចំណងជើងថា Steve Jobs:Co-Founder of Apple (Steve Jobs អ្នក
ស្ថាបនិករបស់ Apple) ត្រូវបានក្រុមហ៊ុនបោះពុម្ភ Bluewater Productions នឹងធ្វើការចេញ
ផ្សាយនៅខែសីហាខាងមុខនេះនឹងត្រូវចេញលក់នៅលើគេហទំព័រ Amazon ក្នុងតំលៃ
3,99 USD។ តាមព័ត៌មានពី Cnet សៀវភៅនេះមាន 32ទំព័រ ដែលមានខ្លឹមសារស្តីពីលោក
Steve Jobs ខិតខំពុះពារអោយផលិតផល Apple របស់លោកទទួលបានដោយជោគជ័យ
ដូចសព្វថ្ងៃ។

ក្រៅពីនេះ Bluewater Productions ក៏ធ្លាប់បានបោះពុម្ភ សៀវភៅមានឈ្មោះថា
Creator of Facebook (អ្នកបង្កើតឡើង Facebook) និយាយអំពីជីវិត និងដំណើរបង្កើត
ឡើងង​បណ្តាញ​ទំនាក់ទំនងសង្គម Facebook របស់ Mark Zuckerberg ។
ក៏ប៉ុន្តែសៀវភៅរបស់ Bluewater នេះក៏មិនមែនជាស្នាដៃតែមួយដែលនិយាយអំពីជីវិត
របស់ Steve Jobs នោះទេ។ មានស្នាដៃមួយទៀតនិយាយអំពីជីវិតរបស់ Steve Jobs មាន
ចំណងជើងថា iSteve: The Book of Jobs ត្រូវបានសរសេរដោយលោក Walter Isaacson
អតីតអ្នកយកពត៌មានឲ្យស្សនាវដ្តី TimeMagazine និង CNN ដែលពង្រៀង​ចេញផ្សាយ​
នាខែមិនា​ឆ្នាំក្រោយ៕

ប្រភព៖ Cnet
ដោយ៖ មិនា

Tags: