សៀមរាប : គ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង ដោយបង្កពីរថយន្ត ក្រុមហ៊ុន CP បានទៅបុករថយន្ត ក្រុមហ៊ុនធ្វើផ្លូវ ហើយជ្រុលទៅបុករថយន្ត របស់ គ.ជ.ប មួយគ្រឿងទៀត បណ្តាលអោយរងការខូចខាត យ៉ាងដំណំប៉ុន្តែ សំណាងល្អ គ្មានអ្នករងគ្រោះនោះឡើយ ។
ហេតុការណ៍នេះ បានកើតឡើង កាលពីព្រឹក នៅព្រឹកថ្ងៃទី២៥ ខែមិថុនាឆ្នាំ២០១៥ នៅកំណាត់ផ្លូវជាតិលេខ៦ ឃុំដូនរាជ ស្រុកជីក្រែង ខេត្តសៀមរាប ។
សមត្ថកិច្ចបានឲ្យដឹងថា មានករណី គ្រោះថ្នាក់ចរាចរណ៏ ខាងលើនេះ បណ្តាលមកពីរថយន្ត ក្រុមហ៊ុន CP ដាច់ហ្រ្វាំង ។
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល