CamNews

តារា 

បាត់មុខពីសិល្បៈយ៉ាងយូរ តួស្រីក្នុងរឿង "កុមារី ២៥ ឆ្នាំ" នៅតែស្អាត សូម្បីតែកូនប្រុសក៏គួរឲ្យស្រលាញ់ដែរ

ព័ត៌មានកំសាន្ត ៖ តួឯកស្រីនៅក្នុងរឿង "កុមារី ២៥ ឆ្នាំ" អ្នកនាង នី ម៉ូលីកា ក្រោយពីបែក​បាក់​ស្នេហា ​និងផ្តាច់ពាក្យ ​ជាមួយ កូនប្រុស អ្នកស្រី ពាន់ ភួងបុប្ផា រួចមក តារាសម្តែង រូបនេះ​​ក៏បាន​សម្រេចចិត្ត ដឹកដៃម្ចាស់ស្នេហ៍ ចូលរោងការស្ងាត់ៗ ហើយសព្វថ្ងៃនេះ អ្នកនាងមានកូនប្រុសដ៏គួរឲ្យស្រលាញ់ម្នាក់ផងដែរ ។ 

បន្ទាប់ពីរៀបការរួចហើយ តារាស្រីរូបនេះហាក់មិនឃើញមុខនៅក្នុងវិស័យសិល្បៈ​​ឬ ក្នុងរឿងភាគណាមួយទាល់តែសោះ ប៉ុន្តែចំពោះការបង្ហោះរូបថតនិងសកម្មភាពជាច្រើនជាមួយនិងគ្រួសាររបស់តារាស្រីរូបនេះ ឃើញថារូបសម្រស់របស់នាងគឺនៅតែស្រស់ស្អាតនិងក្មេងជាងវ័យដដែល បើទោះបីជាពេលនេះនាងមានបុត្រម្នាក់ទៅហើយនោះ ។ 

នៅចាំអីទៀតទៅទស្សនារូបសម្រស់របស់តួស្រីក្នុងរឿង "ទឹកចិត្តបងស្រី" នៅខាងក្រោមជាមួយ Camnews ទាំងអស់គ្នា ៕











ដោយ ៖ គន្ធា


ប្រភព ៖ IG


Tags: Ny Mollika