CamNews

កំសាន្ត 

លោក Ken Phupoom នឹងធ្វើការជាមួយទូរទស្សន៍ ONE 31 នៅក្នុងខ្សែភាពយន្ដភាគថ្មី

តាមការរាយការណ៍ លោក Ken Phupoom នឹងធ្វើការជាមួយនឹងស្ថានីយ៍ទូរទស្សន៍ ONE 31 នៅក្នុងខ្សែភាពយន្ដថ្មី ។ បើតាមបទសម្ភាសន៍ចុងក្រោយរបស់លោក លោកនឹងមានការចូលរួមសិក្ខាសាលាស្ដីពីការសម្ដែង សម្រាប់ខ្សែភាពយន្ដភាគថ្មី នៅក្នុងខែតុលានេះ ។


ក្រោយពេល Script ត្រូវបានសរសេរបញ្ចប់ លោកនឹងគ្រងសម្លៀកបំពាក់បែបប្រពៃណី និងចាប់ផ្ដើមថតខ្សែភាពយន្ដភាគថ្មីនេះ ។ តារាប្រុសរូបនេះ បាននិយាយថា លោកមានក្ដីរំភើប និងត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើការសម្រាប់ខ្សែភាពយន្ដថ្មីរបស់លោក ។



ព័ត៌មានមួយ បានរាយការណ៍ថា តារាស្រីប្រកបដោយទេពកោសល្យសម្ដែង កញ្ញា Vill Wannarot ក៏នឹងចូលរួមសម្ដែង នៅក្នុងខ្សែភាពយន្ដភាគនេះផងដែរ ។ តែទោះជាយ៉ាងណា ពុំទាន់មានការបញ្ជាក់ច្បាស់លាស់នៅឡើយទេ ទាក់ទងនឹងព័ត៌មាននេះ ។ សូមរង់ចាំតាមដាន ព័ត៌មានបន្ដ!

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Thaiupdate