CamNews

ព័ត៌មានជាតិ 

នារីវ័យក្មេង មានគណនី ហ្វេសប៊ុក Lina Kmeng Lngung ចងកសម្លាប់ខ្លួន ក្នុងផ្ទះជួល

ភ្នំពេញ ៖ បន្ទាប់ពីមានក្លិន ស្អុយ ចម្លែកចេញ ពីបន្ទប់ជួលមួយ ស្ថិតនៅក្នុងភូមិ៤ ក្រុមទី៣៦ សង្កាត់​ទួល​ទំពូងទី១ ខណ្ឌចំការមន នៅម៉ោងប្រមាណ២ រសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៤នេះ ក្រុម​អ្នក​ភូមិបានទម្លុះទ្វារ ដើម្បីចូលមើល ក៏បានប្រទះឃើញនារីវ័យម្នាក់ ចងកម្លាប់ខ្លួន នៅក្នុងបន្ទប់ជូល ។

តាមសេចក្តីរាយការណ៍ បឋមពីកន្លែងកើតហេតុបានថ្លែងឲ្យដឹងថា ក្មេងស្រីរងគ្រោះម្នាក់នេះ អាច​និង​ធ្វើ​អត្តឃាត​តាំងពីថ្ងៃទី១០ ខែវិច្ឆិកា មកម្ល៉េះ ទើបបណ្តាឲ្យសពឡើងហើម មានក្លិនស្អុយយ៉ាងនេះ។ សេចក្តីរាយការណ៍ បានបញ្ជាក់ទៀតថា នារីរងគ្រោះបានធ្វើបាន ធ្វើអត្តឃាតដោយប្រើ កំណាត់ចងក សម្លាប់ខ្លួននៅក្នុងបន្ទប់ទឹក។

សេចក្តីរាការណ៍នៅកន្លែងកើតហេតុ នៅមិនទាន់អាចបញ្ជាក់ អំពីអត្តសញ្ញាណច្បាស់លាស់ អំពីជន​រង​គ្រោះ នៅឡើយនោះទេ ប៉ុន្តែសាក្សីបានបញ្ជាក់ថា នារីរងគ្រោះម្នាក់នេះ មាន​គណ​នី​ហ្វេស​ប៊ុ​ក Lina Kmeng Lngung ។

ជាមួយគ្នា មន្រ្តីសមត្ថកិច្ចជំនាញ ក៏នៅមិនទាន់អាចបញ្ជាក់ច្បាស់ លាស់អំពីករណីនេះ ថាជា​រឿង​អត្តឃាត ឬឃាតកម្ម បាននៅឡើយនោះទេ ក៏ព្រោះតែក្រុមមន្រ្តី ជំនាញកំពុង តែធ្វើកោសល្យវិច័យ៕



ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: social news PP CambodiaLina Kmeng Lngung