CamNews

កំសាន្ត 

តារាកំពុងរះរបស់ស្ថានីយ៍ទូរទស្សន៍ Thai TV3 ប៉ុន្មាននាក់នេះ ពិតជាកាក់កបក្នុងការថតរឿងមែន!

តារាកំពុងរះរបស់ស្ថានីយ៍ទូរទស្សន៍ Thai TV3 ទាំងបីរូបនេះ ពិតជាមានខ្សែភាពយន្ដភាគថតជាប់មិនដាច់ទាល់តែសោះ។

លោក Pon Nawasch



លោក Pon Nawasch កំពុងថតខ្សែភាពយន្ដភាគចំនួន ២ រឿង គឺរឿង “Praomook” សម្ដែងរួមជាមួយនាង Bua Nalinthip និងរឿង “Keb Pandin” សម្ដែងរួមជាមួយនាង Oom Eisaya ។

លោក August Vachiravit



ក្នុងពេលឆាប់ៗនេះ ខ្សែភាពយន្ដថ្មីរបស់លោករឿង “Duang Baeb Nee Mai Mee Ju” នឹងចាក់បញ្ចាំង នៅលើកញ្ចក់ទូរទស្សន៍ Thai TV3។ បច្ចុប្បន្ន លោកកំពុងថតភាពយន្ដភាគចំនួន ២ រឿងគឺរឿង “Yommathoot Gub Poot Sao” សម្ដែងរួមជាមួយនឹងនាង Eye Kamolned និងរឿង “Mae Krua Kon Mai” សម្ដែងរួមជាមួយនឹងនាង Namfah Thunyaphat ។

កញ្ញា Nychaa Nuttanicha



កញ្ញា Nychaa Nuttanicha កំពុងថតខ្សែភាពយន្ថភាគចំនួន ៣ រឿង ដូចជារឿង “Duang Jai Nai Montra” សម្ដែងរួមជាមួយនឹងលោក Tono Pakin រឿង “Vasana Ruk” សម្ដែងរួមជាមួយនឹងលោក Ice Panuwat និងរឿង “Game Pratana” សម្ដែងជាមួយនឹងលោក Alek Teeradetch ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Thaiupdate