យោងតាមគេហទំព័រ Daradaily បានឱ្យដឹងថា តារាកំពុងរះទាំងពីរកញ្ញា Narinrak និងកញ្ញា Ching Ching Kharittha បានបន្តកុងត្រារបស់ខ្លួនជាមួយ Thai channel 7 រយៈពេល ៥ ឆ្នាំទៀត ។ ក្រោយសញ្ញ៉េកុងត្រាជាមួយ Thai channel 7 កញ្ញា Ching Ching Kharittha បានក្លាយជាតារាស្រីដំបូងប្រចាំស្ថានីយ៍ទូរទស្សន៍ Thai channel 7 កាលពីឆ្នាំ ២០១៥ ។
បច្ចុប្បន្ន ខ្សែភាពយន្ដភាគថ្មីរឿង “Tharntawan See Plerng” កំពុងចាក់បញ្ចាំង នៅលើកញ្ចក់ទូរទស្សន៍ Thai channel 7 នៅម៉ោង ១៨៖ ៤៥ នាទី ។ ក្នុងពេលឆាប់ៗខាងមុខនេះ នាងនឹងមានខ្សែភាពយន្ដភាគថ្មីចំនួនពីររឿងដើម្បីថតគឺរឿង “Jao Sao Jum Loey” និងរឿង “Goong Sanaeha” ។
ចំណែកកញ្ញា Mookda Narinrak បានចាប់ផ្ដើមធ្វើការជាមួយស្ថានីយ៍ទូរទស្សន៍ខាងលើ តាំងពីឆ្នាំ ២០១៦ ។ នាងទទួលបានប្រជាប្រិយភាពខ្លាំង នៅពេលដែលនាងសម្ដែងជាតួឯក នៅក្នុងខ្សែភាពយន្ដផលិតឡើងវិញ ឆ្នាំ ២០១៧ រឿង “Mussaya” ។ កាលពីឆ្នាំ ២០២០ នាងបានថតខ្សែភាពយន្ដផ្ទុះខ្លាំងរឿង “Mussaya” ជាមួយនឹងលោក Kem Hussawee ។ នៅពេលឆាប់ៗខាងមុខនេះ នាងនឹងមានខ្សែភាពយន្ដថ្មីដើម្បីថតគឺរឿង “Khoei Baan Rai Sapai Hi-So” ជាមួយតារារួមអាជីពរបស់នាង គឺលោក Kem Hussawee ៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ Thaiupdate