CamNews

ព័ត៌មានជាតិ 

បុរសម្នាក់ ដេកស្លាប់ក្នុងបន្ទប់ជួល សង្ស័យខ្យល់គរ នៅសង្កាត់ស្ទឹងមានជ័យ

ភ្នំពេញ ៖ បុរសម្នាក់ដេកស្លាប់ក្នុងបន្ទប់ជួលរបស់ខ្លួន ត្រូវបានគេសង្ស័យខ្យល់គរ ស្ថិតនៅភូមិដំណាក់ធំ២ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ នៅម៉ោងប្រមាណ ៤ និង៣០ នាទី ល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៤ ។

សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ចិក សារឿន ភេទប្រុស អាយុ ៣៤ឆ្នាំមានស្រុកកំណើត នៅភូមិព្រៃខ្លា ឃុំនិពាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ សាក្សីបានបញ្ជាក់ទៀតថា ជនរងគ្រោះទំនងជាត្រូវខ្យល់គរ ស្លាប់ ព្រោះនៅផ្ទះតែម្នាក់ឯង ពុំមាននរណាអាចជួយបានទាន់ពេលវេលា ។

នៅល្ងាចថ្ងៃដដែលនោះដែរ អាជ្ញាធរមូលដ្ឋាន បានទាក់ទងទៅកាន់សាច់ញាតិជនរងគ្រោះ ដើម្បីឲ្យមកទទួលសព យកទៅធ្វើបុណ្យតាមប្រពៃណី ៕


ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: social News Cambodia PP