CamNews

តារា 

ចំណីអារម្មណ៍ប្លែក"មើលស្រីស្នេហ៍របស់តារា​បាល់​ទាត់​ប្រកួត bikini "

បន្ទាប់ពីរដូលកាលបាល់ទាត់ដ៏មមារញឹកស្ទើរតែគ្មានពេលសំរាក ពេលនេះគឺជារយះ
ពេលដែល​តារាៗលើវាលស្មៅទាំងនេះបាន សប្បាយរីករាយ​ក្នុងវិស្សមកាលរបស់ខ្លួន​
ជាមួយនឹងគ្រួសានឹងអ្នកជាទី​ស្រឡាញ់​របស់ខ្លួន។ ទីកន្លែងដែលតារាបាល់ទាត់ទាំងនេះ
ពេញនិយម និងជ្រើសរើសច្រើនជាងគេ​គឺឆ្នេរសមុទ្រដ៏ល្បីនៅ Barbados Miami ឬ
Abu Dhabi។
អ្វីដែលគួរអោយប្លែកគឺ ការបង្ហាញខ្លួនរបស់តារាបុរសខោខ្លីរូបនោះ មិនមានភាពទាក់ទាញ
យកចិត្តទុកដាក់ ដូចនឹងស្រីស្អាតក្នុងឈុតខោអាវ bikini ដ៏សិចស៊ីនៅជុំវិញគេនោះទេ។
ដូច្នេះសូមប្រិយមិត្តជួយអោយពិន្ទុតើ ប្រពន្ធនិងសង្សាររបស់តារាបាល់ទាត់ណាស្អាតជាង?

1. Zaira Nara - សង្សាររបស់ Forlan

កាលពីដើមខែមិថុនា កីឡាករខ្សែរប្រយុទ្ធជនជាតិ Uruguay ឈ្មោះ Diego Forlan
ជាមួយនឹង មិត្តស្រីដ៏ស្អាត Zaira Nara បានទៅលេងកំសាន្តនៅឆ្នេរសមុទ្រ Miami
ប្រទេសអាមេរិក។ តាមផែនការ ពិធីអាពារហ៍ពិពារហ៍របស់គេ​នឹងត្រូវប្រព្រឹត្ត​ឡើង
នៅខែសីហា​ខាងមុខនេះ។


2. Abbey Clancy - ប្រពន្ធមិនទាន់រៀបការរបស់ Peter Crough
អ្នកបង្ហាញម៉ូតប្រទេសអង់គ្លេសរូបនេះ មិនយូរប៉ុន្មាននាងយកបានមកវិញនូវរាងកាយ​ដ៏ស្អាតរបស់ខ្លួនក្រោយពីសំរាលកូនស្រីដំបូង Sophia Ruby។ ក្នុងសំលៀក​បំពាក់bikini
ពណ៌សនេះ នាងធ្វើឲ្យឆ្នេរសមុទ្រនៅខាងត្បូងប្រទេសអ៊ីតាលី មានទេសភាពកាន់តែ
ត្រចះត្រចង់មួយកំរិតទៀត ។ មានប្រពន្ធដ៏ស្អាតយ៉ាងនេះ Crough ប្រហែលជាមិន
រឡេះរឡោះទៅរកស្រី​រកស៊ីផ្លូវភេទទៀតទេ។


3. Melena Costa - មិត្តស្រីរបស់ Carles Puyol
កីឡាករខ្សែរកណ្តាល របស់ Barcelona ជាមួយនឹងសង្សារ Melena នៅលើកោះ Ibiza
ប្រទេស អេស្ប៉ាញ ។ Melena Costa ជាអ្នកបង្ហាញម៉ូតល្បីម្នាក់នៅប្រទេស អេស្ប៉ាញ។


4. Ilary Blasi - ប្រពន្ធរបស់ Totti

ទោះបីជា នាងមាន កូនពីរនាក់ហើយក្តី ក៏ប៉ុន្តែប្រពន្ធរបស់ Totti គឺជា MC ទូរទស្សន៍
ដ៏ល្បីរបស់ អ៊ីតាលី ។ នាង នៅតែរក្សាបាននូវរាងកាយដ៏ស្អាតរបស់ខ្លួន។


5. Coleen Rooney - ប្រពន្ធរបស់ Wayne Rooney
រាល់ថ្ងៃនៅឋានសួគ៌ Barbados គឺជារាល់ថ្ងៃដែល Coleen បង្ហាញនូវសេរី bikini ថ្មីៗ ។​ទោះបីជារាងកាយមិនស្រាវៗក៏ដោយ ក៏ប៉ុន្តែប្រពន្ធរបស់តារាក្រុម MU រូបនេះនៅតែ​
ជឿជាក់ទៅលើខ្លួនឯង។


6. Toni Poole - ប្រពន្ធរបស់ John Terry
បើសិនជាមានរង្វាន់ �គូស្នេហារ៉ូមែនទិចជាងគេ� រង្វាន់នោះនឹងត្រូវបានផ្តល់ឲ្យគ្រួសារ
របស់ John Terry ជាមិនខានឡើយ ។ មេក្រុមរបស់ Chelsea និងប្រពន្ធ Toni បានសរសេរ
​ឡើងនូវ​រឿង​ស្នេហារដែលពិតជាអស្ចារ្យណាស់។ ទោះបីរូបសម្ផស្សមិនសូវស្អាត រាងកាយ
មិនស្វែល ដូចជាប្រពន្ធឬ គូរសង្សារ ផ្សេងៗ ប៉ុន្តែ Toni ជាស្រីដែលសប្បាយចិត្តជាង
គេបំផុត៕


ប្រភព៖ iOne
ដោយ៖ មិនា

Tags: