CamNews

តារា 

វិដេអូចំរៀងរបស់ Rihanna​ ត្រូវបានគេហាមមិនអោយចាក់ផ្សាយ




វីដេអូចំរៀងថី្មបំផុតរបស់ Rihanna ដែលមានចំនងជើងថា "Man Down," ត្រូវបានគេហាមមិនអោយចាក់ផ្សាយលើកញ្ចក់ទូរទស្សន៏ដោយសារតែ
ការហាមឃាត់ពីសំនាក់ឪពុកម្តាយមួយក្រុមដែលប្រឆាំងអំពើហឹង្សាលើ
កញ្ចក់ទូរទស្សន៏។

Rihannaបាននិយាយការពារវីដេអូរបស់នាងថាបទចំរៀងនេះគឺនិយាយ
ពីនារីម្នាក់ដែលត្រូវបានមិត្តប្រុសប្រើកំលាំងបាយដើម្បីចាប់រំលោភនាង
ហើយនាងក៏ជ្រុលដៃសំលាប់បុរសម្នាក់នោះបន្ទាប់មកនាងក៏បានក្លាយខ្ឡួន
ជាឃាតករប៉ុនែ្តនាងមានការសោកស្តាយនិងមានវិប្បដិសារីយ៉ាងខំា្លង។




Rihannaនិយាយថានាងហើយនិងអ្នកផលិតបានបង្កើតវីដេអូនេះឡើង
ដោយសារតែមានរឿងជាក់សែ្តងកើតមានឡើងនៅក្នុងសង្គមនេះដែល
មនុស្សមួយចំនួនមិនហ៊ាននិយាយអំពីវា។ជាក់សែ្តងដូចជាការចាប់រំលោភ
តែងតែកើតមានឡើងនៅជុំវិញពិភពលោកប៉ុនែ្តយើងនូវតែព្យាយាមបិទបាំង
ហើយចាត់ទុកមិនមានរឿងអី្វកើតឡើងដោយសារតែភាពអាម៉ាស។


ទោះបីជាយ៉ាងណាក៏ដោយ Rihanna ត្រូវបានគេហៅអោយចូលរួមនៅក្នុងកម្មវិធី
BET Show ដើម្បីពិភាក្សារឿងវិវាទនេះជាមួយនឹងក្រុមប្រឹក្សា The Parent Television។


ប្រភព CNN
ដោយ Lynn Jessica

Tags: