CamNews

កំសាន្ត 

តារាប្រុស ម្នាក់នេះកំពុងពិភាក្សាពីគម្រោងសម្ដែងជាមួយតារាជើងចាស់ Anne Thongprasom

លោក Ken Theeradeth និយាយថា លោកពិតជាកំពុងពិភាក្សា អំពីគម្រោងសម្ដែងជាតួឯក នៅក្នុងខ្សែភាពយន្ដភាគថ្មីរឿង “The World of the Married” ជាមួយនឹងតារាស្រីជើងចាស់ Anne Thongprasom ។



ប៉ុន្ដែ លោកពុំទាន់ប្រាកដអំពីភាពលម្អិតនៃខ្សែភាពយន្ដភាគថ្មីនេះទេ នេះបើយោងតាមកិច្ចសម្ភាសន៍របស់លោកជាមួយនឹងសារព័ត៌មាន Daradaily ។ លោកបន្ថែមថា លោកបានដឹងពីតួអង្គសំខាន់ៗហើយ គឺរូបលោក និងអ្នកនាង Anne Thongprasom ។ តែទោះយ៉ាងណា លោកពុំទាន់ដឹងអំពីតួស្រីសំខាន់ម្នាក់ទៀតនោះទេ ។



លោក Ken Theeradeth បង្ហើបឱ្យដឹងថា លោកមានក្ដីរីករាយខ្លាំងណាស់ ដោយសារតែលោកពុំធ្លាប់សម្ដែងរួមជាមួយតារារាមច្បង Anne Thongprasom អស់រយៈពេល ១០ ឆ្នាំមកហើយ ។ លោកបន្ដថា លោកពិតជាចង់សម្ដែងរួមជាមួយតារាស្រីរាមច្បងនេះណាស់ ។

តើអ្នកមានក្ដីរំភើប និងទន្ទឹងរង់ចាំទស្សនា ខ្សែភាពយន្ដភាគថ្មីផលិតឡើងវិញនេះមែនទេ?

 

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Thaiupdates