CamNews

ព័ត៌មានជាតិ 

ឃាត់ខ្លួន បុរសល្មោភកាម ម្នាក់ រំលោភក្មេងស្រី អាយុ១១ឆ្នាំ បានសម្រេចខណៈ ក្មេងស្រីរងគ្រោះ កំពុងដេកលក់

ពោធិ៍សាត់ៈ បុរសល្មោភកាម តណ្ហាម្នាក់ ត្រូវបានកម្លាំង នគរបាល ស្រុកក្រគរ ឃាត់ខ្លួនបាន
ខណៈដែលមាន ពាក្យបណ្តឹងពី ឪពុកម្តាយ ក្មេងស្រីរងគ្រោះប្តឹង មកសមត្ថកិច្ចថា ជនសង្ស័យ
ម្នាក់នោះ បានចាប់រំលោភ កូនស្រីរបស់ខ្លួនបានសម្រេច កាលពីវេលាម៉ោង២១ ថ្ងៃទី០៣ ខែកុម្ភៈ
ឆ្នាំ២០១៣ កន្លងទៅនេះ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុជនសង្ស័យល្មោភកាមម្នាក់នោះ បានឡើង
ទៅលើផ្ទះរបស់ ក្មេងស្រីរងគ្រោះ ហើយឆ្លៀតឱកាសពេលស្ងាត់ហើយក្មេងស្រីរងគ្រោះនោះ ក៏
បានដេកលង់លក ក៏ស្រាប់តែជន សង្ស័យបានចាប់រំលោភក្មេងស្រីរងគ្រោះនោះរហូតដល់បាន
សម្រេចតែម្តង រួចក៏គេចខ្លួនបាត់ទាំងយប់។ លុះព្រឹក ឡើងថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៣ ទើបកម្លាំង
សមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបាន តាមពាក្យបណ្តឹងរបស់ ឪពុក ម្តាយ ក្មេងស្រីរងគ្រោះតែម្តង។

ប្រភពពីសមត្ថកិច្ចដដែលក៏បានឲ្យដឹងទៀតថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានមានឈ្មោះ
ឌុល ទិត ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិត្រពាំងរំដេញ ឃុំក្បាលត្រាច ស្រុកក្រគរ។
ចំណែកក្មេងស្រី រងគ្រោះមានឈ្មោះ ផ-ល ភេទស្រី អាយុ១១ឆ្នាំ ជនជាតិខ្មែរ។

ប្រភពដដែលបន្តថា រហូតមកទល់ថ្ងៃនេះជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាន
នគរបាលស្រុក ដើម្បីកសាងសំណុំរឿងបញ្ជូនមកកាន់ការិយាល័យកណ្តាលនគរបាលយុត្តិធម៌ខេត្ត
ពោធិ៍សាត់ ចាត់ការបន្តតាមនីតិវិធី៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ