CamNews

ព័ត៌មានជាតិ 

នៅខេត្តសៀមរាប ក៏មានករណីពុលអាហារដែរ! ពុលនំបញ្ចុក ពេលនេះកំពុងជួយសង្គ្រោះ!

(សៀមរាប)៖ សេចក្តីរាយការណ៍ពី អាជ្ញាធរមានសមត្ថកិច្ច ខេត្តសៀមរាប បានឲ្យដឹងថា នៅម៉ោងប្រមាណជាង៤រសៀល ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧នេះ មានករណី​ ប្រជាពលរដ្ឋ​ចំនួន៣៧នាក់ បានពុល​នំបញ្ចុក​ នៅភូមិរើល ភូមិខ្នារជើង និងភូមិព្រៃខ្យង ឃុំក្រូចគរ​ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប ដែលក្នុងចំណោមប្រជាពលរដ្ឋទាំង៣៧នាក់ ក្នុងនោះមាន​ក្មេង​២៨នាក់​។

សេចក្តីរាយការណ៍បានឲ្យដឹងថា បច្ចុប្បន្ន​ជនរងគ្រោះ កំពុង​សំរាកនៅមណ្ឌលសុខភាពឃុំ​ និង​ស្រុក​។ ចំណែកអ្នកលក់នំបញ្ចុក ឈ្មោះ ត សុផល ភេទ​ស្រី អាយុ៣៤ ឆ្នាំភូមិខ្នារជើង ឃុំក្រូចគរ ស្រុកក្រឡាញ់។

យ៉ាងណាក៏ដោយ ករណីពុលនំបញ្ចុកនេះ ពុំមានបាត់បង់ដល់​អាយុជីវិតឡើយ៕


ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី 


Tags: Local news Social news