CamNews

ព័ត៌មានជាតិ 

ក្មេងប្រុស អាយុ ៥ឆ្នាំ ចុចតេឡេ ជាប់ ក្នុងទូដែក ឪពុក-ម្ដាយ ភ័យព្រលឹងចុងសក់ ទម្រាំជួយសង្គ្រោះបាន

ភ្នំពេញ ៖ ក្មេងប្រុសអាយុ ៥ឆ្នាំម្នាក់ជា កូនរបស់អាជីវករលក់មាស នៅផ្សារច្បារ អំពៅ បានជាប់
នៅក្នុងទូដែក ដោយសារតែ ក្មេងប្រុសរូបនេះ រពិសដៃចុចតេឡេហើយ ជាប់នៅក្នុងទូដែកនេះតែ
ម្ដង ធ្វើឱ្យឪពុក- ម្ដាយ និងក្រុមគ្រួសារទាំងមូលភ័យស្លន់ ស្លោផ្អើលឆោឡោ សុំជួយអន្ដរាគមន៍ពី
ប្រជាពលរដ្ឋ និងអាជ្ញាធរសមត្ថកិច្ចមូល ដ្ឋាន ។ ការជួយសង្គ្រោះក្មេងប្រុសរងគ្រោះ រូបនេះ បាន
ប្រើរយៈពេលជិតកន្លះម៉ោង ហើយបើយឺតជាងនេះបន្ដិចច្បាស់ជា បណ្ដាលឱ្យដាច់ខ្យល់ស្លាប់ នៅ
ក្នុងទូដែក នោះតែម្ដង ។

នាយនគរបាលប៉ុស្ដិ៍ ច្បារអំពៅទី២ លោក ទេព បូរ៉ា បានឱ្យដឹងថា ករណីក្មេង ប្រុស ជី ក័ង អាយុ
៥ឆ្នាំ ដែលមានម្ដាយ ឈ្មោះ គឹម ឡេង ឪពុកឈ្មោះ អ៊ុក ឆាយ រស់នៅផ្ទះលេខ ៤៧ ភូមិដើមចាន់
សង្កាត់ ច្បារអំពៅទី២ ខណ្ឌមានជ័យ បានជាប់គាំង នៅក្នុងទូដែកខាងលើនេះ បានកើតឡើង 
កាលពីវេលាម៉ោងប្រមាណ ១២ថ្ងៃត្រង់ ទី ២០ ខែឧសភា ឆ្នាំ ២០១៣ ។

លោក ទេព បូរ៉ា បានបន្ដថា ជាធម្មតា ក្មេងប្រុសរងគ្រោះរូបនេះ តែងតែចូលលេង នៅក្នុងទូដែក
ហើយថ្ងៃនេះរូបគេបានចុច តេឡេង បណ្ដាលឱ្យជាប់នៅក្នុងទូដែកតែ ម្ដង ។ ក្រោយពីដឹងថា កូន
ប្រុសរបស់ខ្លួន ដែលកំពុងពេញស្រឡាញ់ស្មើជីវិត ជាប់នៅ ក្នុងទូដែកខាងលើនេះ ឪពុក-ម្ដាយនាំ
គ្នា ភ័យស្លន់ស្លោ រត់ឆ្លេឆ្លាសុំការជួយអន្ដរា គមន៍ ពីសំណាក់ប្រជាពលរដ្ឋ និងសមត្ថកិច្ច មូលដ្ឋាន។

បើតាមសេចក្ដីរាយការណ៍ ពីសមត្ថកិច្ច រយៈពេលជិតកន្លះម៉ោង រួចមក ដោយសារ តែរកបានជាង
ដែកមកជួយឆាបត្រចៀក ទ្វារទូដែក និងប្រើដែកគាស់យកក្មេងនោះ ចេញ ទើបធ្វើឱ្យរួចផុតពីសេច
ក្ដីស្លាប់ ។ នេះជាបទពិសោធន៍ថ្មីមួយទៀត សម្រាប់ ឪពុក-ម្ដាយ និងអាណាព្យាបាលទូទៅ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news,  social,  ព័ត៌មានជាតិ