CamNews

ព័ត៌មានជាតិ 

ស្រ្តីម្នាក់ស្លាប់ ក្រោយឆ្លងទន្លេ នៅមន្ទីរពេទ្យ កាល់ម៉ែត

ភ្នំពេញ៖ស្រ្តីម្នាក់ បានស្លាប់ក្រោយ ឆ្លងទន្លេ (កើតកូន) នៅមន្ទីរពេទ្យ កាល់ម៉ែត ដោយសារតែហូរ
ឈាមខ្លាំងពេក កាលពីវេលា ម៉ោងប្រហែល៨ ព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០១៣ ពោលបានស្លាប់
ក្រោយពេលដែល ជនរងគ្រោះ កើតកូននៅ វេលាម៉ោង ៥ទៀបភ្លឺ ។

ការស្លាប់របស់ស្រ្តី រងគ្រោះត្រូវបានប្តី និងសាច់ញាតិទាំងមូល ស្តីបន្ទោស ដល់ក្រុមគ្រូពេទ្យថា មាន
ភាពយឺតយ៉ាវ និងមិនមានជំនាញ ពិតប្រាកដ ក្នុងការបង្កើតកូន ។ លោក វិច្ឆិកា ដែលអះអាថា ជាពូ
របស់ស្រ្តីរងគ្រោះ បានប្រាប់មជ្ឈមណ្ឌល ព័ត៌មាន ដើអម្ពិលថា ក្មួយស្រ្តីរបស់ខ្លួន មានឈ្មោះ អ៊ុង
ចាន់ណារី អាយុ៣៣ឆ្នាំ មុខរបរជាកម្មការិនី កាត់ដេរ រស់នៅម្តុំចោមចៅ ខណ្ឌពោធិ៍សែនជ័យ បាន
ស្លាប់កាល ពីវេលាម៉ោង ប្រហែល ៨ព្រឹកថ្ងៃទីអាទិត្យ ទី៦ ខែមករា ឆ្នាំ២០១៣ នេះ ដោយសារហូរ
ឈាម ខ្លាំងពេកក្រោយ ពេលសម្រាលកូនស្រីលើក ដំបូងរបស់ខ្លួន ហើយត្រូវ ក្រុមគ្រូពេទ្យយក ទៅ
វះកាត់ មាត់ស្បូន តែមិនបានជោគជ័យ។

លោក វិច្ចិកា បានបន្ទោសថា គ្រោះថ្នាក់នេះ បណ្តាលមកពីគ្រូពេទ្យ ដែលបង្កើតកូន មិនមានជំនាញ
ពិតប្រាកដ និងមានភាព យឺតយ៉ាវ ក្នុងការជួយសង្គ្រោះ (វះកាត់) ខណៈក្មួយស្រីរបស់លោក មានសុខ
ភាពល្អ។

លោកបានបញ្ជាក់ថា «ការស្លាប់របស់ ក្មួយស្រីខ្ញុំ បណ្តាលមកពី ភាពយឺតយ៉ាវ និងគ្រូពេទ្យឆ្មប គ្មាន
ជំនាញពិតប្រាកដ »

លោកថា ពេលក្មួយស្រី របស់លោកឈឺពោះអូចៗ ក៏ត្រូវសាច់ញាតិ និងប្អូនបញ្ជូនមក មន្ទីរពេទ្យ
កាល់ម៉ែត តែម្តង ដោយមិនទៅ ពេទ្យណាៗទាំងអស់ លុះនៅវេលាម៉ោង ៥ទៀបភ្លឺ ស្រាប់តែក្មួយ
ស្រី បានកើតកូនស្រីម្នាក់ តែពេលនោះ មានឈាមហូរខ្លាំងពេក ។

ក្រោយមាន ស្ថានភាព យ៉ាងដូច្នេះ ក្រុមគ្រូពេទ្យ ឆ្មប បានបញ្ជូនជនរងគ្រោះ មកវះកាត់ នៅជាន់
ក្រោមប៉ុន្តែនៅវេលាម៉ោង ៨ព្រឹកថ្ងៃដដែល ជនរងគ្រោះស្លាប់តែម្តងទៅ។

លោក វិច្ចិកា បានបន្តថា ក្រោយឃើញក្មួយស្រីស្លាប់យ៉ាងដូច្នេះ លោកបាន ចូលទៅសួរគ្រូពេទ្យ វះ
កាត់នៅក្នុងបន្ទប់ ហើយត្រូវគ្រូពេទ្យម្នាក់ ឆ្លើយថា មកពីឆ្លងទន្លេលឿនពេក ធ្វើឲ្យស្បូនអត់មាន ចល
នា ។ យ៉ាងណាក៏ដោយ បើតាម លោក វិច្ឆិកា ក្រុមគ្រួសារទាំងមូល មិនសុខចិត្តនោះឡើយ ដែលធ្វើ
ឲ្យ ជនរងគ្រោះស្លាប់ ។

ស្រ្តីរងគ្រោះមានប្តី ឈ្មោះ ប្រុសអាយុជាង៣០ឆ្នាំ ហើយនេះជាកូនលើកដំបូង ទៀតផង។ បច្ចុប្បន្ន
សពស្រ្តីរងគ្រោះត្រូវបានក្រុមគ្រួសារ យកទៅតម្កល់ទុក នៅវត្តទឹកថ្លា ដើម្បីចាត់ចែងធ្វើបុណ្យ តាម
ប្រពៃណី ដោយក្តីអាឡោះអាល័យ ជាទីបំផុត ដោយសារតែក្រុមគ្រូពេទ្យ របស់កាល់ម៉ែត។

ដើមអម្ពិល មិនទាន់អាច ទាក់ទងសុំការពន្យល់ពី នាយកមន្ទីរ ពេទ្យកាល់ម៉ែត បាននៅឡើយទេ រួម
ទាំងក្រុមគ្រូពេទ្យ ដែលជាអ្នកបង្កើត។

កាលពីពេលថ្មីៗនេះ ស្រ្តីម្នាក់ក៏បានស្លាប់ផងដែរ ក្រោយសម្រាលកូននៅមន្ទីរពេទ្យ កាល់ម៉ែត ដោយ
សារតែឈាមហូរខ្លាំងពេក៕

ស្រ្តីរងគ្រោះកាលនៅរស់

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ