CamNews

កំសាន្ត 

ល្បីថា លោក James Ma និងកញ្ញា Pie Rinrada នឹងសម្ដែងជាតួឯក នៅក្នុងខ្សែភាពយន្ដថ្មីមួយនេះ

បើតាមការរាយការណ៍ លោក James Ma និងកញ្ញា Pie Rinrada នឹងសម្ដែងជាតួឯក នៅក្នុងខ្សែភាពយន្ដភាគថ្មីរឿង “Kroa Ruk” ។ មិនតែប៉ុណ្ណោះ គេរាយការណ៍ថា ផលិតកម្ម Cholumpi នឹងផលិតខ្សែភាពយន្ដភាគថ្មីនេះ ។



នៅក្នុងខ្សែភាពយន្ដនេះ James Ma នឹងដើរតួជា ‘Sing’ ដែលជាបុរសសង្ហា និងឈ្លាសវៃម្នាក់ ។ ចំណែកកញ្ញា Pie Rinrada វិញ នឹងសម្ដែងជានាង ‘Nuring’ ដែលគ្រួសារលោក Sing យកទៅចិញ្ចឹម ។



កាលពីឆ្នាំ ២០១៨ តារាទាំងពីររូបនេះ សម្ដែងរួមគ្នានៅក្នុងខ្សែភាពយន្ដបែបសកម្មមួយគឺរឿង “Chart Suer Pun Mungkorn” ។ នៅពេលនោះ លោក James Ma សម្ដែងជាគូស្នេហ៍ជាមួយនឹងកញ្ញា Diana Flipo ខណៈដែលកញ្ញា Pie Rinrada សម្ដែងជាតួរង នៅក្នុងខ្សែភាពយន្ដនោះ ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Thaiupdate