កាលពីថ្ងៃទី១ ខែកក្កដា លោក Mario Maurer បានផ្ដល់បទសម្ភាសន៍ដល់អ្នកយកព័ត៌មាន អំពីខ្សែភាពយន្ដភាគ ដែលលោកនឹងថតបន្ទាប់គឺរឿង “Kue Thur” ដែលផលិតដោយ អ្នកនាង Anne Thongprasom ។
Mario Maurer បានបង្ហើបឱ្យដឹងថា លោកមានក្ដីរំភើបស្រាប់ទៅហើយ ក្នុងការធ្វើការរួមជាមួយកញ្ញា Yaya Urassaya តាំងពីដំបូង។ នៅក្នុងខ្សែភាពយន្ដភាគបន្ទាប់នេះ លោកនឹងសម្ដែងជាតួឯក ដែលមានសក់វែង នៅក្នុងឈុតខ្លះនៃខ្សែភាពយន្ដនោះ ។
ខ្សែភាពយន្ដភាគនោះ នឹងឆ្លុះបញ្ចាំងអំពីចំណងស្នេហាដ៏រ៉ូមែនទិករវាងតួឯកប្រុស និងតួឯកស្រី ។ យោងតាមប្រភពមួយ ខ្សែភាពយន្ដភាគថ្មីរឿង “Kue Thur” នឹងចាប់ផ្ដើមថត នៅចុងខែកក្កដា ឆ្នាំ ២០២០ នេះ ៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ Thaiupdate